loading...
បើ​ការ​ប្រកួត​ទើប​បាន​៨​នាទី​ម្ចាស់​ផ្ទះ​បិសាច​ក្រហម​ដែល​កំពុង​តាម​ ប្រមាញ់​កៅអី​មួយ​​នៅ​ Champions League នោះ​បាន​នាំ​មុខ​ក្រុម​ត្រៀម​នឹង​លើក​ពាន Leicester City 1-0។
ប៉ុន្តែ​ទោះ​អវត្តមាន​ខ្សែប្រយុទ្ធ​ដ៏​គ្រោះ​ថ្នាក់ Vardy យ៉ាង​ណា​ក្ដី​ក្រុម​ត្រៀម​គ្រង​ជើង​ឯក​រដូវកាល​នេះ​បាន​តាម​​ស្មើ​វិញ​នៅ​៩​ នាទី​ក្រោយ​ប៉ុណ្ណោះ​ដែល​តែត​បញ្ចូល​ទី​ដោយ Wes Morgan ។
ក្រោយ​ស្មើ​បិសាច​ក្រហម​យប់​មិញ​នេះ Leicester City មាន​៧៧​ពិន្ទុ​ក្នុង​៣៦​ប្រកួត ចំណែក​ក្រុម​តែ​មួយ​គត់​ដែល​នៅ​សល់​លទ្ធភាព​តិចតួច​ក្នុងការ​ប្រដេញ​យក​ពាន​ គឺ​មាន់​ខ្នាយ​មាស Tottenham Hotspur មាន​៦៩​ពិន្ទុ​ក្នុង​៣៥​ប្រកួត។
ខណៈ​មាន់​ខ្នាយ​មាស​នៅ​សល់​៣​ប្រកួត​ក្នុង​ដៃ​ស្មើ​នឹង​៩ពិន្ទុ​មាន​ន័យ​ ថា ប្រសិន​បើ​ពួក​គេ​ចាញ់​ ឬ​ស្មើ​តែ​មួយ​ប្រកួត​ នោះ​ Leicester នឹង​លើក​ពាន​កំពូល​របស់​អង់គ្លេស​នៅ​រដូវកាល​នេះ​ហើយ ស្រប់​ពេល​ដែល​តោខៀវ Chelsea នឹង​បើក​ទ្វារ​ទទួល​ស្វាគមន៍​ Spur យប់​នេះ។
តើ​មាន់​ខ្នាយ​មាស​នៅ​សល់​ឱកាស​បែប​ណា​ខ្លះ​ដែល​អាច​លើក​ពាន​រដូវកាល​ នេះ? ទី​មួយ​ពួក​គេ​ត្រូវ​បំបាក់​ក្រុម​ដែល​កំពុង​ធ្លាក់​ជើង​ខ្លាំង និង​បែកបាក់​ផ្ទៃ​ក្នុង​រដូវកាល​នេះ Chelsea អោយ​បាន​សិន នោះ​ពួក​គេ​នឹង​មាន​៧២​ពិន្ទុ​ក្រោយ​៣៦​ប្រកួត​គឺ​សល់​ពីរ​ប្រកួត​ក្នុង​ដៃ​ ស្មើ​នឹង​៦​ពិន្ទុ​បើ​ពួក​គេ​ឈ្នះ​ទាំង​ពីរ។
បើ​ទោះ​ជា​មាន់​ខ្នាយ​មាស​ឈ្នះ​គ្រប់​ប្រកួត​ដែល​នៅ​សល់​​ក្ដី​រឿង​មួយ​ ដែល​ពួក​គេ​អាច​លើក​ពាន​បាន​គឺ​​ក្រុម​កំពូល​តារាង Leicester ត្រូវ​តែ​ចាញ់​ទាំង​ពីរ​ប្រកួតនោះ​មាន់​ខ្នាយ​មាស​នឹង​មាន​៧៨​ពិន្ទុ​លើស​ ពួក​គេ​មួយ​គ្រាប់​ដើម្បី​លើក​ពាន។
មួយ​វិញ​ទៀត​ប្រសិន​បើ​ Leicester ​​ចាញ់​​​មួយ​ប្រកួត​និង​ស្មើ​មួយ​ប្រកួត​ពួក​គេ​នឹង​មាន​៧៨​ពិន្ទុ ស្មើន​នឹង​មាន់​ខ្នាយមាស Spur ប៉ុន្តែ Spur នឹង​លើក​ពាន​នៅ​រដូវកាល​នេះ​ព្រោះ​ពួក​គេ​ចំណេញ​គ្រាប់​បាល់​ច្រើន​ជាង Leicester។
យើង​ចាំ​តាម​ដាន​ថា​តើ មាន់​ខ្នាយ​មាស​អាច​បំបាក់​តោខៀវ​បាន​ទេ​នៅ​យប់​នេះ?

 ប្រភព៖ thephnompenhtimes
Share on Google Plus

About Unknown

loading...
    Blogger Comment
    Facebook Comment

0 comments:

Post a Comment