ក្រុមហ៊ុនថ្នាំរបស់សហរដ្ឋអាមេរិកដ៏ធំមួយឈ្មោះថា Pfizer បានក្លាយជាក្រុមហ៊ុនផលិតឱសថចុងក្រោយគេដែលហាមឃាត់មិនឲ្យយក ថ្នាំរបស់ខ្លួនប្រើប្រាស់ក្នុងការចាក់ប្រហារជីវិតអ្នកទោស។
លោកស្រី Rachel Hooper អ្នកនាំពាក្យរបស់ក្រុមហ៊ុន Pfizer បាននិយាយកាលពីថ្ងៃសុក្រថា ក្រុមហ៊ុនផលិតថ្នាំនេះបានចេញបម្រាមមិនឲ្យយកថ្នាំរបស់ខ្លួន ចាក់ប្រហារជីវិតអ្នកទោសកាលពីលើកមុនរួចមកហើយ ប៉ុន្តែទើបបន្ថែមការហាមប្រាមថ្មីដែលនឹងពង្រឹងដល់ប្រព័ន្ធលើក មុន។
ព័ត៌មានស្តីពីការសម្រេចចិត្តរបស់ក្រុមហ៊ុន Pfizer ត្រូវបានរាយការណ៍ជាបឋមកាលពីថ្ងៃសុក្រដោយកាសែត The New York Times ។
នៅក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ មានក្រុមហ៊ុនផលិតថ្នាំប្រហែលជា២០បានហាមឃាត់មិនឲ្យយកថ្នាំរបស់ ពួកគេប្រើប្រាស់សម្រាប់ចាក់ប្រហារជីវិតអ្នកទោសទេ។
ប៉ុន្តែថ្នាំទាំងនេះត្រូវគេប្រើប្រាស់ខាងផ្នែកវេជ្ជសាស្រ្ត ផ្សេងទៀតផងដែរ ដែលកាន់តែធ្វើឲ្យវាកាន់តែពិបាកក្នុងការមិនឲ្យយកមកប្រើប្រាស់ នៅតាមមន្ទីរពន្ធនាគាររដ្ឋសម្រាប់ប្រហារជីវិតអ្នកទោស។
បម្រាមរបស់ក្រុមហ៊ុនPfizer កំហិតលើការលក់ដូរនូវផលិតផលចំនួន៧ទៅឲ្យក្រុមអ្នកលក់ដុំ អ្នកចែកចាយ និងអ្នកទិញផ្ទាល់មួយចំនួន ដោយមានលក្ខខណ្ឌថា ពួកគេមិនលក់បន្តទៅដល់អ្នកចែកចាយផលិតផលនេះទៅ ស្ថាប័នអប់រំកែប្រែដើម្បីប្រើប្រាស់ក្នុងការប្រហារជីវិតមនុស្ស ឡើយ។
ការដាក់ទោសប្រហារជីវិតនៅតែមានលក្ខណៈស្របច្បាប់នៅ ក្នុងរដ្ឋមួយចំនួនបើទោះបីជាមានការថយចុះក៏ដោយ ព្រោះនៅមានរដ្ឋតែមួយចំនួនតូចទេនៅអនុវត្តវិធីនេះ។ រដ្ឋដទៃទៀតដែលមានផែនការធ្វើដូចនេះដែរមិនអាចធ្វើបានឡើយដោយសារ តែមានបញ្ហាខាងផ្នែកតុលាការ កង្វះខាតថ្នាំចាក់សម្លាប់ឬអភិបាលរដ្ឋធ្វើអន្តរាគមន៍៕
រូបភាពឯកសារបង្ហាញពីបន្ទប់ចាក់ថ្នាំប្រហារជីវិតអ្នកទោសនៅក្រុង Huntsville រដ្ឋ Texas.

ប្រភព៖ VOA
loading...
0 comments:
Post a Comment