ក្រុមហ៊ុន Foxconn ដែលជា ក្រុមហ៊ុនដំឡើងម៉ាសីុន Mac និង iPhone/iPad ឱ្យ Apple កាលពីពេលថ្មីៗនេះ ត្រូវបានគេរាយការណ៍ថា នឹងបង្កើត រោងចក្រមួយ តម្លៃ $10 ពាន់លានដុល្លារ នៅរដ្ឋ Maharashtra ប្រទេស ឥណ្ឌា ដើម្បីដំឡើង និងផលិត ផលិតផលឱ្យ ក្រុមហ៊ុន Apple… នេះបើតាម ទូរទស្សន៍ The Economic Times។
ប្រភព បានបន្តថា Foxconn កំពុងសម្លឹងរកដីទំហំ 485 ហិចតា នៅក្នុងរដ្ឋនេះ ដើម្បីសាងសង់ ហើយកំពុងចរចារ ជិតបានសំរេចហើយ ជាមួយ រដ្ឋាភិបាល ឥណ្ឌា អំពី ការបង្កើតរោងចក្រនេះ។
ប្រភព បានបន្តថា Foxconn កំពុងសម្លឹងរកដីទំហំ 485 ហិចតា នៅក្នុងរដ្ឋនេះ ដើម្បីសាងសង់ ហើយកំពុងចរចារ ជិតបានសំរេចហើយ ជាមួយ រដ្ឋាភិបាល ឥណ្ឌា អំពី ការបង្កើតរោងចក្រនេះ។
បើតាម ស្ថាបនិក Foxconn លោក Terry Gou បានឱ្យដឹងថា ខ្លួន មានបំណង នឹងបង្កើត ពី 10 ទៅ 12 រោងចក្រ នៅរដ្ឋផ្សេងៗ របស់ ប្រទេស ឥណ្ឌា ដើម្បីបង្កើត រោងចក្រដំឡើងគ្រឿង និងរោងចក្រផ្ទុកទិន្នន័យ ឱ្យបានមុន ចុងឆ្នាំ 2020 ខាងមុខនេះ។
ថាមិនបាន iPhone ម៉ូដែលក្រោយៗ អាចនឹង ដំឡើងនៅ ឥណ្ឌា (Made in India) វិញ ព្រោះបច្ចុប្បន្ន រដ្ឋាភិបាលចិន ហាក់ដូចជា ធ្វើទុក្ខបុកម្នេញ ក្រុមហ៊ុន Apple នៅចិន សម្បើមណាស់៕

loading...
0 comments:
Post a Comment