លោក Kensaku Konishi ប្រធាននាយកប្រតិបត្តិ ខាងត្បូង និងអាស៊ីអាគ្នេយ៍ របស់ក្រុមហ៊ុន Canon សិង្ហបុរី មានមតិសំណេះសំណាល។ខ្ញុំមានកិត្តិយសខ្លាំងណាស់ដែលបានមកទីនេះនៅថ្ងៃនេះ។ សូមអរគុណខ្លាំងណាស់សម្រាប់ការគាំទ្ររបស់អ្នកនិងសម្រាប់ការចុលរួមផ្សព្វផ្សាយផលិតផលក្រុមហ៊ុន Canon នៅក្នុងប្រទេសកម្ពុជាជាមួយក្រុមហ៊ុន i-Qlick ។ ជាមួយការគាំទ្ររបស់អ្នកតែមួយគត់ ដែលធ្វើអោយយើងអាចរីកចម្រើនជាលំដាប់។
ក្រុមហ៊ុន Canon បានចាប់ផ្តើមអាជីវកម្មម៉ាស៊ីនថតប្រមាណ ៧០ ឆ្នាំមកហើយដោយមានក្តីសុបិន្តចង់ក្លាយជាម៉ាកកាមេរ៉ាលេខមួយនៅលើពិភពលោក។ សព្វថ្ងៃនេះអ្នករាល់គ្នាដឹងអំពី Canon និងក្រុមហ៊ុន Canon គឺជាម៉ាកផលិតផលនាំមុខគេលើពិភពលោកនៅក្នុងឧស្សាហកម្មកាមេរ៉ា។ ក្រុមហ៊ុន Canon ក៏ជាក្រុមហ៊ុនលេខមួយសម្រាប់ម៉ាស៊ីនបោះពុម្ព និងម៉ាស៊ីនថតចម្លងទូទាំងពិភពលោក។ នៅប្រទេសកម្ពុជា ក្រុមហ៊ុន i-Qlick បានទទួលជោគជ័យយ៉ាងខ្លាំងក្នុងការផ្សព្វផ្សាយ និងចែកចាយផលិតផល Canon, ធ្វើឱ្យទីផ្សារ មានការនាំមុខគេនៅក្នុងឧស្សាហកម្មនេះ។
loading...
0 comments:
Post a Comment