លោកសុះ ម៉ាច ប្រធានសមាគមសិល្បករខ្មែរបានអះអាងថា លោក និងក្រុមគ្រួសាររបស់នាងបានជួបជជែកគ្នាច្រើននាទីតាមរយៈទូរស័ព្ទ ហើយដោយមានការពន្យល់ណែនាំពីលោកទើបនាងសម្រេចចិត្តយល់ព្រមសុំទោសជាសាធារណៈទៅកាន់អ្នកនាង ម៉េង កែវពេជ្ជតា។ លោកថាកាយវិការរបស់ដេនីក្វាន់គឺជាទង្វើទទួលខុសត្រូវគួរអោយសរសើរ ដែលចេះដាក់ខ្លួន និងស្គាល់កំហុសនូវអ្វីដែលខ្លួនខុសឆ្គង ហើយក៏ជាអ្វីដែលក្រសួងវប្បធម៌ចង់បានផងដែរ។ លោកថាវីដេអូដែលនាងបង្ហោះជាក្រោយនេះ ពិតជាធ្វើអោយភាព ជ្រួលច្របល់ពីសំណាក់តារាសិល្បៈដូចគ្នាដែលកើតទុក្ខមិនសុខចិត្តនាពេលកន្លងមកត្រូវបានបញ្ចប់ និងលែងមានការទាមទារលើសពីហ្នឹងថែមទៀតពីក្រុមតារាសិល្បៈដែលបានកើតជម្លោះពាក្យសម្ដីជាមួយនឹងដេនីក្វាន់។
គួរបញ្ជាក់ថានៅក្នុងវីដេអូឃ្លីប ដែលដេនី ក្វាន់គ្រោងបង្ហោះនោះ នាងបានប្រកាសទទួលសុំទោសចំពោះការស្លៀកពាក់នាំអោយការខុសឆ្គង និងទទួលសុំទោសចំពោះអ្នកនាងម៉េង កែវពេជ្ជតា លោកអ៊ឹម ជីវ៉ា និងតារាសិល្បៈមួយចំនួនទៀត ដែលនាងបានជ្រុលជ្រួសប្រើពាក្យសម្ដីដៀមដាមនាំអោយប៉ះពាល់ក្នុងការតបត។ គេមិនទាន់ដឹងថាភាគីអ្នកនាងម៉េង កែវពេជ្ជតា និងលោកអ៊ឹម ជីវ៉ា នឹងមានប្រតិកម្ម ឬទទួលយកត្រឹមហ្នឹងនោះទេ បន្ទាប់ពីឃើញវីដេអូនេះ ដោយសារតែមុនមានការសុំទោសទៅកាន់បុគ្គលនេះ លោកអ៊ឹម ជីវ៉ា បានប្រកាសថាតារាទាំងអស់មិនទទួលយកបើគ្មានការសុំទោសទាំងបងទាំងប្អូន និងគ្មានការធ្វើកិច្ចសន្យាជាលាយលក្ខណ៍៕
ប្រភព៖POSTNEWS
loading...
0 comments:
Post a Comment