ព្រះរាជ​ពិធី​ច្រត់ព្រះនង្គ័ល​ឆ្នាំ​នេះ​នឹង​ប្រារព្ធ​នៅ​ទី​លានជល់ដំរី​ខេត្តសៀមរាប

loading...
ព្រះរាជ​ពិធី​ច្រត់​ព្រះ នង្គ័ល​ឆ្នាំ​២០១៦​នេះ នឹង​ប្រារព្ធ​ធ្វើ​នៅ​ទី​លានជល់ដំរី នៃ​ខេត្តសៀមរាប ។ ស្ដេច​មាឃ​នឹង​តំណាង​ដោយ​លោក​បណ្ឌិត​ឃឹម ប៊ុ​ន​សុង អភិបាលខេត្ត និង​លោក​ជំទាវ​គួ​យ ណា​លី​ន ឃឹម ប៊ុ​ន​សុង ជា​ព្រះ​មេ​ហួ ។

ព្រះរាជ ​ពិធី​ច្រត់ព្រះនង្គ័ល និង​ពិធី​តាំងពិព័រណ៍​ផលិតផល​កសិកម្ម​ក្នុងស្រុក​នឹង​ត្រូវ​គណៈកម្មាធិការ​ ជាតិ​រៀបចំ​បុណ្យ​ជាតិ​-​អន្តរជាតិ​ប្រារព្ធ​ធ្វើ​ឡើង​នា​ថ្ងៃ​ទី​២៤​ខែឧសភា ឆ្នាំ​២០១៦ នៅ​ទី​លានជល់ដំរី នៃ​ខេត្តសៀមរាប ក្រោម​ព្រះ​រាជាធិបតី​ភាព​ដ៏​ខ្ពង់ខ្ពស់​របស់​ព្រះករុណា​ព្រះបាទ​សម្ដេចព្រះ ​បរមនាថ នរោត្ដម សីហ​មុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។

ព្រះរាជ ​ពិធី​ច្រត់ព្រះនង្គ័ល​ឆ្នាំ​នេះ ស្ដេច​មាឃ តំណាង​ដោយ​លោក​បណ្ឌិត​ឃឹម ប៊ុ​ន​សុង អភិបាល​នៃ​គណៈ​អភិបាលខេត្ត​សៀមរាប និង​លោក​ជំទាវ​គួ​យ ណា​លី​ន ឃឹម ប៊ុ​ន​សុង ជា​ព្រះ​មេ​ហួ ។លោក​បណ្ឌិត​ឃឹម ប៊ុ​ន​សុង  កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ឱ្យ​ដឹង​ថា ព្រះរាជ​ពិធី​ច្រត់ព្រះនង្គ័ល ជា​ព្រះ​រាជប្បវេណី​ដ៏​មាន​សារសំខាន់​ក្នុង​បណ្ដា​ព្រះរាជ​ពិធីបុណ្យ​ ទ្វាទសមាស​ប្រចាំឆ្នាំ ចាត់​ទុក​ថា ជា​វប្បមង្គល​មួយ​ដ៏​ប្រសើរ​របស់​ប្រជារាស្ត្រ​ខ្មែរ​ដែល​ព្រះមហាក្សត្រ​ គ្រប់​ព្រះ​អង្គ​តែង​ដឹកនាំ​ប្រារព្ធ​ពុំដែល​ខកខាន​តាំងពី​បុរាណកាល     មក ។ សម្រាប់​ព្រះរាជ​ពិធី​ច្រត់ព្រះនង្គ័ល​ដែល​នឹង​រៀបចំ​ធ្វើ​ឡើង​នៅ​ ខេត្តសៀមរាប​ឆ្នាំ​នេះ​នឹង​ធ្វើ​ឱ្យ​មានការ​ទាក់ទាញ់​អ្នកទេសចរ​ផង​ដែរ ។

សម្រាប់ ​ខេត្តសៀមរាប​ជា​លើក​ទី​២​ហើយ ដែល​គណៈកម្មាធិការ​ជាតិ​រៀបចំ​បុណ្យ​ជាតិ​-​អន្តរជាតិ​ជ្រើស​រើ​យក​ធ្វើ​ ទីតាំង​សម្រាប់​រៀបចំ​ព្រះរាជ​ពិធី​ច្រត់ព្រះនង្គ័ល ដោយ​កាលពី​លើក​ទី​១ ធ្វើ​នៅ​ឆ្នាំ​២០១០ ៕
 
ប្រភព៖ Todaykh.com
Share on Google Plus

About Unknown

loading...
    Blogger Comment
    Facebook Comment

0 comments:

Post a Comment