របាយការណ៍បានបង្ហាញឱ្យឃើញពីទិន្នន័យដែលកើនឡើងប្រហែល៤ដង ខណៈពីមុនមានអ្នកជំងឺចំនួន១០៨លាននាក់ ក្នុងឆ្នាំ១៩៨០ និងនៅឆ្នាំ២០១៤ លទ្ធផលអង្កេតបញ្ជាក់ថា មានអ្នកជំងឺទឹកនោមផ្អែមដល់ទៅ៤២២លាននាក់ និងកម្រិតជាតិស្ករក្នុងឈាមខ្ពស់ គឺជាកត្តាមួយធ្វើឱ្យមានអ្នកស្លាប់ច្រើន ។
ក្នុងមួយឆ្នាំមានអ្នកស្លាប់ដោយជំងឺទឹកនោមផ្អែមចំនួន៣,៧លាន នាក់ ហើយ WHO រំពឹងថាចំនួនអ្នកស្លាប់នឹងកើនខ្ពស់បន្តទៀត ។ ក្នុងចំនួនអ្នកស្លាប់ទាំង៣,៧លាននាក់ គឺមានប្រហែល៤៣% បានស្លាប់នៅមុនអាយុ៧០ឆ្នាំ ។
ទឹកនោមផ្អែមចែកចេញជា២ប្រភេទសម្រាប់ប្រភេទទី១ កើតឡើងដោយសារក្រពេញមិនអាចផលិតអាំងស៊ុយលីន (Insulin) បានគ្រប់គ្រាន់។ មនុស្សភាគច្រើនដែលកើតជំងឺទឹកនោមផ្អែមប្រភេទទី២ នឹងកើតជំងឺធាត់។ ការបង្ការមិនឱ្យកើតជំងឺទឹកនោមផ្អែម ត្រូវប្តូរឥរិយាបថការទទួលទានអាហារ និងហាត់ប្រាណ ពិសេសចំពោះអ្នកដែលនៅវ័យក្មេង ៕

ប្រភព៖everyday
loading...
0 comments:
Post a Comment