ដេនី ក្វាន់ ចេញមុខសុំទោសជាសាធារណៈ

loading...
ភ្នំពេញ: នៅរសៀលថ្ងៃទី១៣ ឧសភានេះ តារាសម្ដែងស៊ិចស៊ីនាង ដេនី ក្វាន់ បានបង្ហោះវីដេអូរយៈពេលជាង៤នាទី សុំទោសក្រសួងវប្បធម៌ សុំទោសតារាសិល្បៈ និងសុំទោសមហាជនជាសាធារណៈពាក់ព័ន្ធ និងទង្វើស៊ិចស៊ីរបស់ខ្លួន ដែលបង្កអោយមានការរិះគន់។
នាងថានាងសុំទទួលយកភាពខុសឆ្គងទាំងអស់ដែលបានបង្កឡើង ហើយក៏បានប្រកាសប្ដេជ្ញាបញ្ឈប់នូវរាល់ទង្វើស៊ិចស៊ី ដែលធ្លាប់បានធ្វើមិនអោយកើតមានទៀតដែរ។ នៅក្នុងវីដេអូនោះ នាងបានបញ្ជាក់ថា ខ្លួនពិតជាខុសដែលធ្វើអោយប៉ះពាល់ដល់វប្បធម៌ និងអរិយធម៌ដោយសារតែការភ្លេចខ្លួន ហើយក៏ទទូចអោយមហាជនទាំងអស់ ផ្ដល់ការយោគយល់ចំពោះនាងផងដែរ ដើម្បីកុំកើតមាននូវបញ្ហារិះគន់បន្តទៀត។
យ៉ាងណាក៏ដោយនាង បានបដិសេធថាមិនបានប្រមាថមើលងាយ ចំពោះតារាណាម្នាក់ ឬបុគ្គលណាម្នាក់ ដែលបានរិះគន់នាងក្នុងន័យស្ថាបនានោះទេ ពោលគឺនាងតបតចំពោះតែបុគ្គលដែលបានមាក់ងាយនាង និងប្រមាថចំពោះខ្លួនប៉ុណ្ណោះ។
មកទល់ពេលនេះ វីដេអូសុំទោសរបស់ ដេនីក្វាន់ ត្រូវបានគេចែកចាយយ៉ាងទូលំទូលាយ នៅលើបណ្ដាញហ្វេសប៊ុក។ នៅមិនទាន់ដឹងថា ក្រុមតារាសិល្បៈដែលមានចម្រូងចម្រាស់ជាមួយនាង និងស្ងប់ចិត្តជាមួយនឹងការសុំទោសនេះឬយ៉ាងណានោះទេ ប៉ុន្តែយោងតាមការបញ្ជាក់ របស់លោក សុះ ម៉ាច គឺអោយតែទទួលស្គាល់ថា ខ្លួនធ្វើខុសចំពោះទម្លាប់ស៊ិចស៊ីរបស់ខ្លួនជាសាធារណៈ គឺខាងសមាគម និងក្រសួងវប្បធម៌ ទទួលយកបាន៕
photo_2016-05-13_13-19-04
photo_2016-05-13_13-19-03
photo_2016-05-13_13-21-59
ប្រភព៖POSTNEWS
Share on Google Plus

About Unknown

loading...
    Blogger Comment
    Facebook Comment

0 comments:

Post a Comment