តាមប្រភពឱ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តបង្កម៉ាកតូយ៉ូតាព្រូស ពណ៌.ស ពាក់ស្លាកលេខភ្នំពេញ 2AI-7060 បើកបរដោយនារីរូបស្រស់ម្នាក់មិនស្គាល់ឈ្មោះ បើកបរទិសដៅពីជើងទៅត្បូង ក្នុងល្បឿនយ៉ាងលឿន ជិះពីស្ពានជ្រោយចង្វារចូលរាជធានីភ្នំពេញ ។
លុះមកដល់ចំណុចកើតហេតុ ដោយសារតែរថយន្តបួងចង្កូតមិនទាន់ បានជិះទៅលើខឿនសួនច្បាររង្វង់មូលជ្រុលទៅបុកបង្គោលភ្លើងបំភ្លឺ ផ្លូវ ដែលនៅនិងលើរង្វង់មូលវៀចបន្តិច តែមិនបង្កគ្រោះថ្នាក់ដល់អ្នកបើកបរនោះឡើយ ។ ភ្លាមៗនោះ រថយន្តបានបើករ៉ឺយែថយក្រោយ ហើយជិះគេចទាំងក្រពិតផ្នែកខាងមុខ និងបែកកង់មុខខាងឆ្វេង ក៏ត្រូវកំលាំងមូលដ្ឋានបានជិះម៉ូតូដេញតាមផ្លួវកែវចិន្ដា ដល់មុខដីឡូត៍សង់ផ្ទះថ្មីមួយកន្លែង ទើបអាចឃាត់បាន ។
ក្រោយពេលកើតហេតុ រថយន្តត្រូវបានប្រគល់ទៅឱ្យខាងចរាចរណ៍រាជធានី ធ្វើការវាស់វែង ហើយបញ្ជូនយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានី ដើម្បីរង់ចាំការដោះស្រាយ ៕
ប្រភព៖everyday
loading...

0 comments:
Post a Comment