(ទំនប់ទួលគោក) ដើម្បីដោះស្រាយបញ្ហាទឹកលិចនៅមហាវិថីព្រះមុនីវង្ស រង្វង់មូលស្តាតចាស់និង១ផ្នែកក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។
ការដ្ឋាននេះនឹងប្រើប្រាស់រយៈពេលនៃការស្ថាបនាចំនួន៣ថ្ងៃ ដោយចាប់ពីយប់ថ្ងៃទី០៩ឧសភាតទៅ ហើយនៅ ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៦នឹងដាក់អោយដំណើរការឡើងវិញ។ ហេតុនេះហើយទើបក្រុមការងារនៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ សុំការអធ្យាស្រ័យពីប្រជាពលរដ្ឋ។
មន្ត្រីសាលារាជធានីភ្នំពេញបានឲ្យដឹងថា នៅយប់ថ្ងៃទី០៩ខែឧសភាឆ្នាំ២០១៦នេះ ការដ្ឋានដាក់បណ្តាញលូផ្លូវលេខ៧០ បាននិងកំពុងដាក់លូកាត់ទទឹងផ្លូវលេខ៧០ខាងលិចរង្វង់មូលស្តាតចាស់ ដែលបណ្តាញលូនេះនឹងដោះស្រាយបញ្ហាទឹកលិចនៅមហាវិថីព្រះមុនីវង្ស រង្វង់មូលស្តាតចាស់និង១ផ្នែកក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។
ការដ្ឋាននឹងដាក់អោយដំណើរការជាធម្មតាវិញនៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៦។
អាស្រ័យហេតុនេះ សូមសាធារណជនមេត្តាយោគយល់អធ្យាស្រ័យ និងពង្វាងចរាចរនៅទីតាំងការដ្ឋាននេះ៕

ប្រភព៖POSTNEWS
loading...
0 comments:
Post a Comment