ប៉ែន ចំរ៉ុង ត្រូវគេចោទថារៀប គម្រោងគេចពីសំណាញ់ច្បាប់

loading...
ភ្នំពេញ: ក្រោយបំភ្លឺនៅតុលាការ ហើយមិនទទួលបានជោគជ័យក្នុងការសម្រុះសម្រួល លោកប៉ែន ចំរ៉ុង ត្រូវបានអ្នកលេងហ្វេសប៊ុកជាច្រើនចោទថា ហេតុផលដែលនាំអោយ ប្រកាន់ជំហរលែងលះ ភិន សុដាលីស គឺដោយសារតែលោកមិនបានស្រឡាញ់នាង ចេញពីបេះដូងដូចអ្វី ដែលធ្លាប់ប្រកាសក្នុងពេលល្អូកល្អិននោះទេ។
លោកក៏ត្រូវគេចោទថា សុខចិត្តចុះអេតាស៊ីវិល ជាមួយនាងដើម្បីគេចពីសំណាញ់ច្បាប់ ក្នុងពេលដែលក្រុមគ្រួសាររបស់ ភិន សុដាលីស ក៏បានរៀបចំបណ្ដឹងលើកករណីពង្រត់ ភិន សុដាលីស ចេញពីផ្ទះ និងករីណីលួងលោម បំបែកបំបាក់ក្រុមគ្រួសាររបស់ ភិន សុដាលីសនោះផងដែរ។
ភ្ជាប់និងព័ត៌មានចាកចេញពីតុលាការរបស់លោក ប៉ែន ចំរ៉ុង អ្នកលេងហ្វេសប៊ុកច្រើននាក់បានសរសេរសរសើរតារារូបនេះថា លោកឆ្លាតដែលចេះគេចពីសំណាញ់ច្បាប់បាន។ អ្នកលេងហ្វេសប៊ុកក្នុងចំណោម អ្នកផ្ដោតលើការចំណុចមួយនោះ សរសេរថា «ចំរ៉ុងឆ្លាតមែនទែន ដែលចេះលួងលោម ភិន សុដាលីស ចុះអេតាស៊ីវិលទាន់ កុំអីគុកបាត់»។
បន្ថែមពីលើនោះ ក៏មានការរិះគន់រាប់មិនអស់ផងដែរ ថាលោកធ្វើខ្លួនអោយ ភិន សុដាលីស ហ៊ានប្រឆាំងឪពុកម្ដាយ គឺព្រោះតែចង់ឈ្នះឪពុកនាងប៉ុណ្ណោះ គឺមិនមែនស្រឡាញ់នាងដោយស្មោះនោះឡើយ។ ម្នាក់ៗបានលើកហេតុផលថា ដោយសារតែខ្វះចិត្តស្មោះនោះហើយទើប ប៉ែន ចំរ៉ុង សុំលែង ភិន សុដាលីស ដោយគ្មានស្ដាយស្រណោះអនុស្សាវរីយ៍ ក្នុងពេលដែលនាងកំពុងពរពោះកូនដំបូងជិត៤ខែ។
យ៉ាងណាមិញ អ្នកគាំទ្រលោក ប៉ែន ចំរ៉ុង ក៏បានឆ្លើយតបថា រឿងរ៉ាវដែលឈានដល់ការលែងលះ គឺបណ្ដាលមកពី ភិន សុដាលីស កាចពេក និងមានចំណុចពិបាកទ្រាំក្នុងពេលរស់នៅប៉ុណ្ណោះ ដោយថាក្នុងពេលតាមស្រឡាញ់ គឺ ប៉ែន ចំរ៉ុង ពិតជាស្រឡាញ់ដាលីសមែនទែន ដោយមិនបោកប្រាស់ដើម្បីគេចពីបណ្ដឹងឪពុកនាង ឬដើម្បីចង់ឈ្នះឪពុកនាងនោះទេ។
មកទល់នឹងម៉ោងនេះ លោក ប៉ែន ចំរ៉ុង និងភិន សុដាលីស នៅតែមិនអាចសុំការបំភ្លឺពីដើមចមនៃការលែងលះបានទេ ក្រៅពីមានការបញ្ជាក់ក្នុងបណ្ដឹងថាពួកគេមិនចុះសម្រុងគ្នា ទើបឈានដល់ការចែកផ្លូវ៕
photo_2016-05-02_10-53-11photo_2016-05-02_10-56-12photo_2016-05-13_09-02-47
Share on Google Plus

About Unknown

loading...
    Blogger Comment
    Facebook Comment

0 comments:

Post a Comment