កញ្ញានិយាយថា គ្រួសារកញ្ញាមានលទ្ធភាពគ្រប់គ្រាន់ ដោយមិនបាច់លក់ខ្លួន ឬយកខ្លួនទៅប្ដូរដើម្បីមានបាននោះទេ។ នាងថាខ្លួនមានស្ថានីយចាក់សាំងផ្ទាល់ខ្លួន និងមានមុខជំនួញច្រើនទៀត ដែលមុខជំនួញទាំងនោះ គឺអាចប៉ះប៉ូវនូវភាពខ្វះខាតរបស់ខ្លួន ដោយមិនបាច់លក់ខ្លួននោះឡើយ។
នាងបានវាយប្រហារចំៗ ទៅកាន់បុគ្គលមួយចំនួន ដែលបានប្រៀបធៀប នាងថាស្លៀកស៊ិចស៊ីដែលគួរតែក្រសួងវប្បធម៌ ដាក់ចេញវិធានការបញ្ឈប់ឲ្យនាងបន្តអាជីពជាតារាសិល្បៈ។ នាងថានាងស្លៀកស៊ិចស៊ីតែក្នុងកម្មវិធីឯកជនប៉ុណ្ណោះ ដោយមិនមែនឡើងឆាក ឬច្រៀងឲ្យមហាជនមើលនោះទេ ដូច្នេះចំពោះការប្រៀបធៀបនាង និងតារាចម្រៀង ឆៃលី ដាឡែន គឺជារឿងផ្សេងគ្នា។
នាងក្រៅពីចូលចិត្តស៊ិចស៊ី នាងក៏បានតុបតែងខ្លួនដោយសំលៀកបំពាក់បុរាណបែបខ្មែរ និងបានធ្វើបុណ្យដាក់ទានផងដែរ ប៉ុន្តែមិនដែលឃើញអ្នកបង្ហាញការរិះគន់ទាំងនោះចែកចាយរូបភាព និងសកម្មភាពល្អៗរបស់នាង ឲ្យឃើញជាសាធារណៈឡើយ ដោយចាំតែចាប់យកចំណុចអវិជ្ជមាន មកធ្វើការវាយប្រហារប៉ុណ្ណោះ។
នាងធ្លាប់បានថ្លែងដោយផ្ទាល់មាត់ថា មកពីនាងមិនចូលចិត្តធ្វើបុណ្យដាក់ទាន រួចហៅអ្នកកាសែតឲ្យចុះផ្សាយទើបគេមិនសូវបានដឹង ហើយនាងមិនមែន ចេះតែខំចំណាយលុយទិញសំលៀកបំពាក់ថ្លៃៗ ដោយមិនចេះបរិច្ចាគជួយដល់សង្គមដូចការរិះគន់ឡើយ។ មកទល់ពេលនេះគេកត់សម្គាល់ថាវីដេអូវាយបក ទៅកាន់អ្នករិះគន់ចំពោះនាងត្រូវគេចែកចាយ យ៉ាងទូលំទូលាយនៅលើហ្វេសប៊ុក៕
loading...
0 comments:
Post a Comment