យោងតាមកងទ័ពអាកាសអាមេរិកថា នាវេលាម៉ោង១៧និង១៥នាទីម៉ោងក្នុងស្រុក នារីម្នាក់បានចូលទៅក្នុងមជ្ឈមណ្ឌលទទួលទស្សនិកជននៅច្រកចូល មូលដ្ឋាន ហើយអះអាងថា នាងមានគ្រាប់បែកមួយគ្រាប់ជាប់ខ្លួននាង ។ នារីរូបនេះត្រូវភ្នាក់ងារសន្តិសុខចាប់ខ្លួន ហើយគេពុំមានឃើញគ្រឿងផ្ទុះអ្វីឡើយ ។ យោងតាមកងទ័ពអាកាសថា ការប្រកាសអាសន្នត្រូវលុបចោលវិញនាវេលាម៉ោង១៨និង៤០នាទី ។
មូលដ្ឋានអាកាសចរណ៍ ANDREW ស្ថិតនៅចម្ងាយប្រមាណជា២៥គីឡូម៉ែត្រភាគអាគ្នេយ៍ក្រុងវ៉ាស៊ីនតោន ។ នៅទីនោះមានយន្តហោះប្រធានាធិបតី AIR FORCE ONE រួចគឺនៅព្រលានយន្តហោះនេះ ដែលមានការហោះឡើង ឬការចុះរបស់យន្តហោះប្រធានាធិបតីអាមេរិក ៕

ប្រភព៖everyday
loading...
0 comments:
Post a Comment