លោកវេជ្ជបណ្ឌិត ម៉ៅ វណ្ណ:ប្រធានគ្លីនិករ៉ាក់ ទួលសង្កែ និងជាប្រធានបណ្តុះបណ្តាលនៃគ្លីនិករ៉ាក់បាន ពន្យល់អំពីវីធីស្រាចស្រង់ថា ប្រសិនយើងរួមភេទជាមួយស្ត្រីរកស៊ីផ្លូវភេទ ឫជាមួយស្ត្រីដែលមិនស្គាល់ប្រវត្តិហើយពេលដែលរបូតស្រោមអនាម័យ ឫក៏បែកធ្លាយក្នុងពេលកំពុងប្រតិបត្តិការនោះ គឺត្រូវប្រញាប់ប្រញាល់រកកន្លែងណាដែលមានផ្តល់សេវានូវការបង្ការបន្ទាន់ការឆ្លងមេរោគអេដស៏កុំឲ្យហួសពេលពី៣៦ម៉ោង បន្ទាប់ពីរួមភេទ ឫក៏ទៅរកគ្លីនីករ៉ាក់ដែលមានសាខាទាំង១៥ ទូទាំងប្រទេស ។
លោក វេជ្ជបណ្ឌិតបន្ថែមថា ពេលទៅដល់គ្រូពេទ្យតម្រូវឲ្យបុគ្គលដែលសង្ស័យខណ:ដែលខ្លួនថ្លោះធ្លោយនោះលេបថ្នាំរយ:ពេលមួយខែគឺព្រឹកមួយគ្រាប់ល្ងាចមួយគ្រាប់ ។ប៉ុន្តែមុននឹងផ្តល់គឺត្រូវពិនិត្យមើលឈាមជាមុនសិនព្រោះជួនកាលបានឆ្លងតាំងពីមុនមក គឺមុនពេលថ្លោះធ្លោយទៅទៀត ហើយការពិនិត្យឈាមនោះត្រូវពិនិត្យរកមេរោគអេដស៏ ស្វាយ ថ្លើម ដើម្បីឲ្យច្បាស់ថាគាត់ពីមុនមកមិនមាន មេរោគអ្វីទេទើបអាចផ្តល់ថ្នាំ ព្យាបាលបង្ការឆ្លងរោគអេដស៏បន្ទាន់បានប៉ុន្តែបើនៅពេលពិនិត្យឈាមនោះឃើញថា គាត់បានផ្ទុកមេរោគអេដស៏ទៅហើយនោះគឺជាមិនផ្តល់ថ្នាំបង្ការឲ្យនោះទេ ។ ថ្នាំនោះគេហៅថាឳសថប្រឆាំងមេរោគអេដស៏ និងមានឈ្មោះជាភាសាបច្ចេកទេស ថាកុំប៊ីវា ( COMBIVIR ) ។
បើទោះបីជាដឹងឈ្មោះថ្នាំនេះក្តីដាច់ខាតក៏ត្រូវតែទៅជួបប្រឹក្សាជាមួយគ្រូពេទ្យជំនាញដែរព្រោះថ្នាំប្រភេទនេះមានការហាមប្រើជាមួយប្រភេទជំងឺមួយចំនួន ។ថ្នាំនេះក្រៅអំពីគ្លីនីករ៉ាក់ក៏មានដាក់លក់នៅតាមទីផ្សារឫ ឳសថស្ថានមួយចំនួនផងដែរ ដែលមួយឈុតសម្រាប់លេបមួយខែតម្លៃប្រមាណ ចន្លោះពី៣០ ដុល្លា ទៅ ៤០ដុល្លា ។
ប្រភព៖ DNT-NEWS
loading...
0 comments:
Post a Comment