ស្គាល់គ្នាតាមអនឡាញបាន១អាទិត្យ ក៏រៀបការជាមួយគ្នាតែម្តង

loading...
ឥណ្ឌូនេស៊ី៖ នេះគឺជារឿងដ៏គួរភ្ញាក់ផ្អើល និងកម្រនឹងជួបប្រទះមួយ ដែលគូស្នេហ៍មួយគូបាន សម្រេចចិត្តរៀបការជាមួយគ្នា ក្រោយស្គាល់គ្នាមតាមអនឡាញបានរយៈពេល១សប្តាហ៍។ បុរសម្នាក់ឈ្មោះ Pablo Putera Benua បានស្គាល់គ្នាជាមួយនារីម្នាក់ឈ្មោះ Rey Utami តាមរយៈកម្មវិធីទូរស័ព្ទ Tinder ដែលជាកម្មវិធីស្វែងរកដៃគូស្នេហ៍ កំពុងល្បីល្បាញពេញពិភពលោក។ ក្រោយស្គាល់គ្នា ពួកគេទាំង២បាន សម្រេចណាត់ជួបមុខ គ្នាផ្ទាល់ជាថ្ងៃទី១ ហើយនៅថ្ងៃទី២ លោក Pablo បានទិញរថយន្តស៊េរីទំនើបមួយគ្រឿងជូននាង Rey ក្រោយមកទៀតថ្ងៃទី៣ គាត់បានទិញនាឡិការដៃតំលៃរាប់សែនដុល្លារជូននាងទៀត។ រហូតដល់ថ្ងៃទី៦ ពួកគេរៀបចំគំរោងរៀបការ លុះថ្ងៃទី៧ ពួកគេទាំង២នាក់ក៏ សម្រេចចិត្ត រៀបការជាមួយគ្នាតែម្តង។មនុស្សជាច្រើនបានរិះគន់នាង Rey ថា រៀបការជាមួយលោក Pablo ក្នុងរយៈពេលដ៏ឆាប់បែបនេះ ដោយសារតែទ្រព្យសម្បត្តិរបស់បុរសនោះ ព្រោះគាត់បានជូនកាដូយ៉ាងច្រើនសន្ធឹកសន្ធាប់ដល់នាង តែនាងថា នាងស្រលាញ់គាត់ ព្រោះគាត់ចេះមើលថែ ថ្នាក់ថ្នមនាង មិនមែនសំលឹងឃើញទ្រព្យសម្បត្តិនោះទេ៕
2016-10-13-08-10-05-reyutamidanpabloputerabenua022016-10-13-08-13-30-reyutamidanpabloputerabenua03
Share on Google Plus

About Unknown

loading...
    Blogger Comment
    Facebook Comment

0 comments:

Post a Comment