បង្ខំ​ឱ្យ​ស្ត្រី​ថៃ​ម្នាក់លត់​ជង្គង់ចុះ​សំពះសុំទោស​ នៅ​មុខ​ព្រះ

loading...
ប្រទេស​ថៃ ៖ យោង​តាម​ប្រភព​ព័ត៌មាន​ពី PATTAYAnews បាន​ចេញផ្សាយ​នៅ​ថ្ងៃ​ទី​១៧ តុលា ២០១៦ នេះ​ ដោយមាន​វីដេអូឃ្លីប​បង្ហាញឲ្យ​ដឹង​ថា ស្ត្រី​ម្នាក់​ជា​ជនជាតិ​ថៃ ត្រូវ​បាន​ឃាត់​ខ្លួន​ចោទប្រកាន់​ថា បាន​ប្រមាថ​ព្រះមហាក្សត្រ​ថៃ ព្រះបាទ ភូមិ​បុល អា​ឌុ​ល​យ៉ា​ដេ​ត (​ព្រះ​ចៅ​យូ​ហួរ​) ធ្វើ​អោយ​ប្រជាជន​ថៃ ជាច្រើន​ខឹងសម្បារ​យ៉ាង​ខ្លាំង ព្រមទាំង​ទាមទារ​ឲ្យ​ស្ត្រី​រូប​នោះ​សុំ​អភ័យទោស នៅ​ចំពោះ​មុខ​ព្រះ​ឆាយា​លក្ខណ៍​ព្រះ​ចៅ​យូ​ហួរ ត្រូវ​បាន​គេ​ដាក់​បញ្ឈរ​នៅ​ខាងក្រៅ​ស្ថានីយ​ប៉ូលិស​មួយកន្លែង ​នៅ​លើ​កោះ​សា​ម៊ុ​យ ប្រទេស​ថៃ ។
បើ​តាម​មន្ត្រី​ប៉ូលិស​បានអោយ​ដឹង​ថា ការ​ចាប់ខ្លួន​ស្ត្រី​ខាងលើ​បង្ហាញ​មុខជា​សាធារណៈ​នេះ ធ្វើ​ឡើង​កាលពី​ថ្ងៃអាទិត្យ ទី​១៦ តុលា កន្លង​ទៅ ចាប់តាំងពី​ព្រះមហាក្សត្រ​ថៃ បាន​យាង​ចូល​ទិវង្គត នៅ​រសៀល​ថ្ងៃ​ព្រ​ហ​ស្ប​ត្តិ៍ ទី​១៣ ខែតុលា ឆ្នាំ​២០១៦ ។ លោកមេប៉ូលិស បន្តថា ស្ត្រី​ដែល​ឃាត់ខ្លួន​នោះ​មានឈ្មោះ Umaporn Sarasat អាយុ​៤៣​ឆ្នាំ ជា​ម្ចាស់​អាជីវកម្ម​តូច​មួយ​នៅ​លើ​កោះ​សា​ម៊ុ​យ ។ Sarasat ត្រូវ​បាន​ចោទប្រកាន់​ថា បាន​បង្ហោះ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ដោយ​មតិយោបល់​មិន​គោរព​ស្តេច នឹង​ត្រូវ​ប្រឈម​នឹង​ការ​ចោទប្រកាន់​ពី​បទ ប្រមាថ​ព្រះមហាក្សត្រ ។
ត្រូវ​ចង​ចាំ​ថា ការ​ប្រមាថ​ព្រះមហាក្សត្រ​ថៃ គឺជា​ទ​ង្វើ​មួយ​ដែល​គ្រោះថ្នាក់​បំផុត នៅ​ប្រទេស​ថៃ ។ រឿង​ពិត​ជាក់ស្តែង បុរស​ម្នាក់​ឈ្មោះ ថា​ណា​ខន ត្រូវ​បាន​ជាប់​ឃុំខ្លួន​ពី​បទ​និយាយ​ប៉ះពាល់​សត្វ​ឆ្កែ​របស់​ព្រះរាជា ភូមិ​បុល ដែល​សម្រេចចិត្ត​ឲ្យ​ជាប់គុក​៣៧​ឆ្នាំ ។
សូម​បញ្ជាក់​ថា បច្ចុប្បន្ន​អាជ្ញាធរ​ថៃ​ជម្រុញ​ឱ្យ​មាន​ភាព​ស្ងប់ស្ងាត់ ក្រោយ​មាន​មនុស្ស​បាន​បង្ហោះ​មតិយោបល់​រិះគន់​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ហ្វេ​ស​ប៊ុ​ក អំពី​អ្នក​ដែល​មិន​ពាក់​សម្លៀក​បំពាក់ ស​និង​ខ្មៅ ដើម្បី​កាន់ទុក្ខ​ព្រះមហាក្សត្រ​គោរព​ជាទី​សក្ការៈ​។
អ្នកនាំពាក្យ​រដ្ឋាភិបាល​ម្នាក់​បាន​និយាយ​ថា ប្រជាជន​ថៃ​មួយ​ចំនួន​មិន​អាច​មាន​លទ្ធភាព​ទិញ​សម្លៀក​បំពាក់​កាន់ទុក្ខ​បាន​ទេ និង​ជំរុញ​ឱ្យ​មានការ​អត់ឱន​។ ខណៈ​តម្លៃ និង​តម្រូវការ​សម្លៀក​បំពាក់​កាន់ទុក្ខ ពណ៌​ស​និង​ខ្មៅ មានការ​កើនឡើង ដើម្បី​ឲ្យ​ពួក​គេ​បានពាក់អាវ​ខ្មៅ​កាន់ទុក្ខ​រយៈពេល​ពេញ​មួយ​ឆ្នាំ ចាប់ពី​ព្រះ​ចៅ​យូ​ហួរ​សោយ​ទិវង្គត​៕
ប្រភព៖​ កោះសន្តិភាព
Share on Google Plus

About Unknown

loading...
    Blogger Comment
    Facebook Comment

0 comments:

Post a Comment