ស្ត្រីជាកសិករក្រីក្រ ពពោះ៩ខែ ត្រូវពស់ចឹក របស់ធ្ងន់
loading...
ខេត្តព្រះសីហនុ៖ ស្ត្រីម្នាក់ជាកសិករក្រីក្រ ត្រូវបានពស់ពិសចឹក របួសធ្ងន់ នៅភូមិព្រែកក្រាញ់ ឃុំសាមគ្គី ស្រុកព្រៃនប់ (អន្លង់ក្រពើ) ហើយត្រូវបានមេឃុំដឹកមក សង្គ្រោះនៅមន្ទីរពេទ្យបង្អែក ខេត្តព្រះសីហនុ កាលពីវេលាម៉ោងជាង៩ព្រឹក ថ្ងៃនេះ។ប្រធានមន្ទីរពេទ្យបង្អែកខេត្ត បានបញ្ជាក់ថា ស្ត្រីដែលជាកសិករក្រីក្រ ដែលត្រូវបានពស់ចឹកនេះ កំពុងឈឺចុកចាប់យ៉ាងខ្លាំង ដោយសារពឹសពស់ជ្រាបចូលក្នុងខ្លួន ហើយគ្រូពេទ្យកំពុងធ្វើការព្យាបាល យ៉ាងយកចិត្តទុកដាក់ តែអាការៈយ៉ាងណានោះ គ្រូពេទ្យមិនទាន់ហ៊ានអះអាងនោះទេ រង់ចាំជូនដំណឹងនៅពេលក្រោយ ៕
loading...
0 comments:
Post a Comment