កញ្ឆានេះ គឺជាប្រភេទរុក្ខជាតិដែលមានជាតិស្រវឹង នៅដើមទាំងមូល ប៉ុន្តែនៅចុងធាងផ្កាមានជាតិស្រវឹងខ្លាំងជាង។ គេតែងតែយកស្លឹកមកហាន់ ហើយហាលឲ្យស្ងួត លាយជាមួយស្លឹកថ្នាំជក់ ដើម្បីធ្វើជាថ្នាំជក់ ពេលជក់ដំបូង កញ្ឆាធ្វើឲ្យមានការសប្បាយចិត្ត បើជក់ច្រើន ការសប្បាយចិត្តនោះបាត់ទៅវិញ អ្នកខ្លះឈានដល់ទ្រហោយំវិញក៏មានដែរ។
នៅស្រុកខ្មែរ មានដាំពូជរងម្យ៉ាង សម្រាប់ប្រើជាគ្រឿងទេសក្នុងសម្លស្ងោសាច់មាន់ ដែលធ្វើឲ្យមានរស់ជាតិឆ្ងាញ់ និងមានការស្រវឹងស្រាលៗបន្តិចផងដែរ។ នៅក្នុងផ្នែកវិធីព្យាបាលរោគ គ្រូពេទ្យតែងប្រើកញ្ឆាសម្រាប់ធ្វើថ្នាំបំបាត់ការឈឺចាប់ ដល់អ្នកមានជំងឺដំបៅក្រពះ ឬមហារីក និងជំងឺក្នុងការរំលាយអាហារ។
ទោះជាយ៉ាងណា នៅក្នុងក្រមព្រហ្មទណ្ឌខ្មែរ មាត្រា ៤០០ និងមាត្រា ៤០១ ហាមមិនឲ្យដាំ និងមិនឲ្យជក់ឡើយ៕
ដកស្រង់ពីសៀវភៅ៖ វចនានុក្រម ការប្រើប្រាស់រុក្ខជាតិក្នុងប្រទេសកម្ពុជា,រក្សាសិទ្ធិអ្នកគ្រូ ឌី ផុន
ប្រភព៖ ថ្មីៗ
loading...
0 comments:
Post a Comment