សមត្ថកិច្ចនគរបាលក្រុងព្រះវិហារ បានឲ្យដឹងថា ជនសង្ស័យដែលត្រូវចាប់ខ្លួនឈ្មោះ វី បូ ភេទប្រុស អាយុ២៩ឆ្នាំ ជាកម្មករបូមខ្សាច់ មានស្រុកកំណើតភូមិរាយប៉ាយ ឃុំរាយប៉ាយ ស្រុកកងមាស ខេត្ត កំពង់ចាម ។ ចំណែកស្ត្រីរងគ្រោះជាប្រពន្ធអ្នកស្គាល់គ្នា មានអាយុ៣៣ឆ្នាំ មុខរបរដាំបន្លែ ។
សមត្ថកិច្ចបានឲ្យដឹងទៀតថា កាលពីវេលាម៉ោង៥ និង៣០នាទីល្ងាច ថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៦ ជនសង្ស័យនិងមិត្តភក្តិ៣-៤នាក់ទៀត រួមទាំងប្តីស្ត្រីរងគ្រោះបានផឹកស៊ីជាមួយគ្នានៅក្រោម ផ្ទះស្ត្រីរងគ្រោះស្ថិតនៅជាប់មាត់ស្ទឹងសែន បន្ទាប់មក រហូតដល់ម៉ោងជិត៨យប់ថ្ងៃដដែលក៏បាននាំគ្នាទៅរកត្រី តែពេលនោះជនសង្ស័យមិនបានទៅរកត្រីជាមួយគេទេ បែរជាមកដេកនៅអង្រឹងក្រោមផ្ទះស្ត្រីរងគ្រោះ ខណៈស្ត្រីរងគ្រោះកំពុងដេកនៅលើគ្រែជាមួយកូនតូច២នាក់ក្បែរអង្រឹងជនសង្ស័យ ។
សមត្ថកិច្ចបន្តថា ក្រោយពេលដែលបក្សពួក និងប្តីជនរងគ្រោះទៅរកត្រីអស់ ជនសង្ស័យក៏ឆ្លៀតឱកាសឡើងលើគ្រែរំលោភរហូតបានសម្រេចតែម្តង បន្ទាប់មកជនសង្ស័យក៏ចុះមកដេកនៅអង្រឹងវិញ រីឯស្ត្រីរងគ្រោះក៏បានទូរស័ព្ទទៅប្រាប់បងប្អូនពីបញ្ហានោះ ពេលនោះជនសង្ស័យឮក៏បានដើរចេញទៅកន្លែងស្នាក់នៅរបស់ខ្លួនដូចសព្វមួយដង ។
សមត្ថកិច្ចបន្ថែមថា រហូតដល់ថ្ងៃទី៨ ខែតុលា ស្ត្រីរងគ្រោះបានដាក់ពាក្យបណ្តឹងមកសមត្ថកិច្ច សមត្ថកិច្ចក៏បានចាត់ការភ្លាមៗ និងស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យមកសាកសួរនៅអធិការដ្ឋាននគរបាលក្រុងព្រះវិហារ ។
ក្រោយពេលចាប់ខ្លួនបញ្ជូនមកដល់អធិការក្រុងព្រះវិហារ ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានចាប់រំលោភស្ត្រីរងគ្រោះពិតប្រាកដមែន ៕
ប្រភព ៖ កោះសន្តិភាព
loading...

0 comments:
Post a Comment