ផ្ទុះ iPhone7 ជះអំបែងកញ្ចក់ អេក្រង់របួសខ្ទេចមុខ

loading...
នៅប្រទេសចិន បុរសម្នាក់ត្រូវបានរងរបួសមុខជាទម្ងន់ដោយទូរស័ព្ទ iPhone 7 របស់គាត់ បាន ផ្ទុះពេលដែលគាត់កំពុងតែចាប់កាន់វាថតវីដេអូ។ បុរសដែលជាជនរងគ្រោះរូបនេះបានប្រាប់ថា ដំបូងឡើយគាត់បានយកទូរស័ព្ទម៉ូដែលថ្មី iPhone 7 មកថតវីដេអូ។ ពេលកំពុងតែថតៗស្រាប់តែ ទូរស័ព្ទ នោះផ្ទុះភ្លាមៗធ្វើឲ្យអំបែងកញ្ចក់របស់វាខ្ទាតមកត្រូវមុខរបស់គាត់ ធ្វើឲ្យរងរបួសមុខខ្លាំងគួរសម ចំណែកឯដៃដែលកាន់ទូរស័ព្ទនោះក៏ត្រូវរបួសធ្វើឲ្យហើមផងដែរ។
ក្រោយពេលផ្ទុះហើយ បុរសរូបនេះបានធ្វើការផ្តល់ជាដំណឹងទៅឲ្យខាងក្រុមហ៊ុន Apple ដើម្បីឲ្យខាងក្រុមហ៊ុនជួយដោះស្រាយ ប៉ុន្តែគាត់មិនទទួលបានការឆ្លើយតបមកវិញសោះ បើទោះបីជាគាត់បានធ្វើការទាក់ទងទាំងទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុនក្តី៕
iphone-7-explodes
Share on Google Plus

About Unknown

loading...
    Blogger Comment
    Facebook Comment

0 comments:

Post a Comment