តាមការសិក្សាទៅលើស្ត្រីចំនួន ៣៩ នាក់ ដោយក្រុមអ្នកស្រាវជ្រាវនៅក្នុងទីក្រុងឡុងដ៍ បានបង្ហាញពីរបៀបដោះស្រាយការឈឺចាប់អាស្រ័យលើវត្តមានដៃគូរបស់ពួកគេ។ ប៉ុន្តែអ្នកមិនចាំបាច់ឲ្យដៃគូរបស់អ្នកទៅនៅបន្ទប់រង់ចាំទេ តែរឿងនេះក៏ល្អម្យ៉ាងដែរចំពោះមនុស្សស្រីដែលចង់គេចពី ភាពស្និទ្ធិស្នាលនៃស្នេហា។ មនុស្សស្រីកាន់តែគេច បទពិសោធន៏ឈឺចាប់របស់ពួកនាងនឹងកាន់តែមានច្រើន នៅពេលមានវត្តមានរបស់គូស្នេហ៏នាងលើកក្រោយ។
ស្របពេលជាមួយគ្នានេះដែរ ចំពោះមនុស្សស្រីដែលចង់បានភាពស្និទ្ធស្នាលចំពោះសេចក្តីស្នេហា វត្តមានរបស់គូស្នេហ៏ពិតជាគ្មានការឈឺចាប់ឡើយ។ លោកស្រីវេជ្ជបណ្ឌិត ob-gyn Marielena Guerra បាននិយាយថា វាមិនពិតទេដែលថា វត្តមានគូស្នេហ៍របស់អ្នក អាចធ្វើឲ្យអ្នកមានការឈឺចាប់។ វាអាស្រ័យលើទំនាក់ទំនងរបស់អ្នក ថាតើអ្នកមានទំនាក់ទំនងជាមួយអ្នកដទៃដោយរបៀបណា។ ប្រសិនបើអ្នកជាមនុស្សម្នាក់ដែលមិនជឿជាក់ ឬគ្មានទំនុកចិត្ត បទពិសោធន៍នៃការឈឺចាប់របស់អ្នកនឹងកាន់តែច្រើនឡើង នៅពេលមានវត្តមានគូស្នេហ៍របស់អ្នក ដោយមិនគិតដល់ពីផលប្រយោជន៍ និងការជួយរបស់គាត់។
តាមការសិក្សាដែលបានចេញផ្សាយនៅក្នុងទស្សនាវដ្តី Pain នៅក្នុងឆ្នាំ ២០១៤ បានឲ្យដឹងថា មនុស្សស្រីដែលគ្មានទំនុកចិត្តលើសេចក្តីស្នេហានឹងទទួលរងការឈឺចាប់ច្រើន ហើយទាមទារការព្យាបាលក៏ច្រើនដែរ បើប្រៀបធៀបជាមួយមនុស្សដែលមានទំនុកចិត្តលើសេចក្តីស្នេហា។
សរុបសេចក្តីមក ការផ្តល់កំណើតឲ្យកូនមិនមែនជាការឈឺចាប់ឡើយ។ វាជាបទពិសោធន៍យ៉ាងសំខាន់សម្រាប់ជីវិត។ ដូច្នេះត្រូវធ្វើវាឲ្យបានល្អ ឲ្យមានសុភមង្គលបំផុត៕
ប្រភព៖ ខ្មែរប្រពៃ
loading...

0 comments:
Post a Comment