លោកអធិការនគរបាលស្រុកស្ទឹងត្រង់បានឲ្យដឹងថា ក្មេងប្រុសសង្ស័យឈ្មោះ រឹត រដ្ឋា អាយុ១៥ឆ្នាំ មានទីលំនៅភូមិស្រែរំដួល ឃុំដងក្តារ ស្រុកស្ទឹងត្រង់ ចំណែកក្មេងស្រីរងគ្រោះឈ្មោះអាយុ៩ឆ្នាំ ។
លោកអធិការបន្តថា នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៦ សមត្ថកិច្ចបានទទួលពាក្យបណ្តឹងពីអាណាព្យាបាលក្មេងស្រីរងគ្រោះប្តឹងចោទប្រកាន់ជនសង្ស័យថា បានរំលោភសេពសន្ថវៈក្មេងស្រីរងគ្រោះរហូតចំនួន៣លើក ។
អាណាព្យាបាលក្មេងស្រីរងគ្រោះបានឲ្យសមត្ថកិច្ចដឹងថា កាលពីព្រលប់ថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៦ ឈ្មោះ រឹត រដ្ឋា បាននាំក្មេងស្រីរងគ្រោះទៅខាងក្រោយផ្ទះអ្នកជិតខាងម្នាក់ ហើយក៏ចូលទៅចម្ការដំឡូង រួចចាប់រំលោភសេពសន្ថវៈចំនួន៣លើកផ្ទួនៗគ្នា ។
ក្រោយពីទទួលព័ត៌មានភ្លាម សមត្ថកិច្ចបានចុះស្រាវជ្រាវដល់កន្លែងកើតហេតុ និងសុំគោលការណ៍ពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ចាមនាំខ្លួនក្មេងប្រុសសង្ស័យមកអធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់ ដើម្បីបំពេញសំណុំឯកសារតាមនីតិវិធីត្រៀមបញ្ជូនទៅតុលាការចាត់ការបន្ត ។ ចំណែកក្មេងស្រីរងគ្រោះត្រូវអាណាព្យាបាល និងសមត្ថកិច្ចនាំទៅកាន់មន្ទីរពេទ្យដើម្បីធ្វើការពិនិត្យ និងព្យាបាល ៕
ប្រភព៖ កោះសន្តិភាព
loading...
0 comments:
Post a Comment