ភ្លាមៗនោះ ត្រូវបានអ្នករួមដំណើរទៅជាមួយឃើញទាន់ ក៏ប្រញាប់សែងយកទៅក្នុងភូមិ ដើម្បីបញ្ជូនបន្តទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្ត ត្រូវគ្រូពេទ្យធ្វើការវះកាត់ផងដែរ ដែលហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង០៧ព្រឹកថ្ងៃទី១១ តុលា ស្ថិតនៅចំណុចភ្នំទ្រុងមាន់ ទ្រុងទា ក្នុងភូមិបុស្អំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។
ប្រភពពីលោកជុំ វឿន នាយប៉ុស្តិ៍នគរបាលឃុំស្ទឹងកាច់ដឹងថា បុរសរងគ្រោះឈ្មោះគឹម ភឿន អាយុ៤៦ឆ្នាំ មានប្រពន្ធឈ្មោះទូច នាង អាយុ៤០ឆ្មាំ ជាកសិករ រស់នៅភូមិ-ឃុំខាងលើ ដោយសារតែជីវភាពខ្វះខាត ទើបជនរងគ្រោះបានបបួលអ្នកភូមិជាមួយគ្នាប្រហែល៥ ទៅ៦នាក់ មានក្មេងចាស់ ប្រុសស្រី បានដើរឡើងទៅលើភ្នំ ដើម្បីរកជីកទំពាំងឫស្សីនៅភូមិសាស្ត្រខាងលើ ដែលជាតំបន់មិនទាន់បានរាវរកមីននៅឡើយ ក៏ជាន់មីនប្រភេទមីនស្មាច់ផលិតនៅប្រទេសសូវៀត បណ្តាលឲ្យដាច់ជើងខាងស្តាំរងរបួសធ្ងន់តែម្តង ។
ពួកគេបញ្ជាក់ទៀតថា ប្រជាពលរដ្ឋបានឡើងទៅលើភ្នំនេះ ជីកទំពាំងអស់រយៈពេលជាច្រើនថ្ងៃមកហើយ ដោយឡែកតែជនរង គ្រោះ ទើបនឹងទៅមួយថ្ងៃ ក៏ជាន់លើគ្រាប់មីនផ្ទះដាច់ជើងស្តាំតែម្តង ។

ប្រភព៖ កោះសន្តិភាព
loading...

0 comments:
Post a Comment