លោ​ក​ ​ផៃ​ ស៊ី​ផា​​ន​ ៖​ ​សា​រ​ដែ​ល​ទិ​ញ​មិ​ន​ល​​ក់ ​សំ​​ឡុតមិ​ន​ខ្លា​ច​រ​ប​ស់​គ​ណ​ប​ក្ស​ស​ង្រ្គោះ​ជា​តិ​

loading...
មន្រ្តីអ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជាលោក ផៃ ស៊ីផាន បានលើកឡើងដោយសើច ចំអកដាក់ គណបក្ស សង្រ្គោះជាតិដែលប្រកាសពីការគម្រាមកំហែងលើតំណាងរាស្រ្ត របស់ខ្លួន ពិសេសលើលោក កឹម សុខា ប្រធានស្ដីទីគណបក្សសង្រ្គោះជាតិតែម្ដង ។
លោក  ផៃ ស៊ីផាន បានលើកឡើងថា គណបក្សសង្រ្គោះជាតិកំពុងតែយកលេសនៃការ គម្រាមកំហែង ដើម្បីមិនចូលប្រជុំនៅរដ្ឋសភាជាតិជាមួយនឹងសមាជិកតំណាងរាស្រ្ត នៃគណបក្សប្រជាជនកម្ពុជា ។ លោកបន្តថា យកខ្លាចការគម្រាមនេះ
គឺហាក់បីដូចជាកំពុងដើរខុសពីគោលការរបស់ខ្លួនដែលធ្លាប់បាន ប្រកាសប្រាប់អ្នកគាំទ្រថា ទិញមិនលក់ សំឡុតមិនខ្លាច ។
កាលពីម្សិលមិញនេះកាសែតក្នុងស្រុកបានចុះផ្សាយពីការផ្ញើសារគម្រាមលើប្រធានស្ដីទីគណបក្សសង្រ្គោះជាតិគឺលោក
កឹម សុខា ពីសំណាក់លោក ហ៊ុន សែន ចំនួនពីរ ដែលសារទីមួយគម្រាមថា អាចនឹងមានការបង្ហូរឈាម ប្រសិនណាបើការធ្វើបាតុកម្មនៅប្រទេសអូស្រ្តាលីពីសមាគមខ្មែរ នៅទីនោះ ប៉ះពាល់ដល់កូនប្រុសច្បងរបស់លោកដែលធ្វើដំណើរទៅ
ជួបជុំសមាជិកថ្មីរបស់ខ្លួននៅទីនោះ ហើយសារទីពីរគឺព្រមានគណបក្សសង្រ្គោះជាតិកុំឱ្យ ពាក់ព័ន្ធនឹងបាតុកម្មទាំងនោះ ។
ទំនងដោយសារនេះហើយទើបបានជាគណបក្សសង្រ្គោះជាតិអះអាងថា មានការគម្រាមកំហែង ហើយ មិនអាចចូលប្រជុំ
នៅសភាបាន ។ លោក យឹម សុវណ្ណ កាលពីសប្ដាហ៍មុននេះបានអះអាងនៅក្នុងសន្និ សីទសារព័ត៌មានថា គណបក្សសង្រ្គោះជាតិមិនជាប់ទាក់ទងនឹងបាតុកម្មប្រឆាំងនឹងលោក ហ៊ុន ម៉ាណែត នៅប្រទេសអូស្រ្តាលីនោះទេ ។ លោក យឹម សុវណ្ណ ថែមទាំងបញ្ជាក់ថា តំណាងរាស្រ្តគណ បក្សសង្រ្គោះជាតិពិតជារងការគម្រាមមែន ហើយនេះក៏ជាមូល
ហេតុដែលខ្លួនមិនចូលប្រជុំនៅរដ្ឋសភា ជាមួយនឹងគណបក្សកាន់អំណាចដែរ ។
អ្នកនាំពាក្យរដ្ឋាភិបាលលោក ផៃ ស៊ី ផាន បានសើចចំអកថានយោបាយរបស់ គណបក្សសង្រ្គោះ ជាតិ ដែលបានបង្ហាញនូវភាពតក់ស្លត់ និងរន្ធត់ ដើម្បីវាយប្រហារមកលើគណបក្សប្រជាជនក៏ដូច លោក ហ៊ុន សែន។ សារនេះជាសញ្ញាណនៃការប្រឌិត ដើម្បីភូតភរ ទាក់ទាញមតិសាធារណៈជន ឲ្យយល់ឃើញថា គណបក្សសង្រ្គោះជាតិ ជាគណបក្សរងគ្រោះនិងបង្ហាញពីកំដៅនយោបាយ ដែលកាលៃការពិត។ លោក ផៃ ស៊ីផាន បានសរសេរបង្ហោះលើគណនីហ្វេសប៊ុករបស់
លោកដោយដាក់ជាសំនួរថា ចុះហេតុដូចម្តេច បានបង្ហាញថា មានការភ័យខ្លាចនាពេលនេះ? ឬមួយចង់បញ្ចេញសារ
សម្រាប់ប្រើប្រាស់ដល់ក្រុមយកសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ ដើម្បីធ្វើរបាយការណ៍ថា មានការគៀបសង្កត់
នយោបាយ។

លោក ផៃ ស៊ីផាន បញ្ជាក់ថា នេះជាឆាកល្ខោននយោបាយ ដែលបង្ហាញទស្សនិយភាពភូតភរ និងជាខ្លឹមសារនយោបាយប្រឌិតតែប៉ុណ្ណោះ។ ក៏ប៉ុន្តែសារដែលថា ទិញមិនលក់ សំឡុតមិនខ្លាច ក្លាយទៅជាសារអាម៉ាស់ និងចំអកឡកឡើយឱ្យគណបក្សសង្រ្គោះជាតិតែប៉ុណ្ណោះ។ លោកបន្តសួរថា ភាពក្លាហាន ដែលជាកាតព្វកិច្ចរបស់គណបក្សសង្រ្គោះជាតិបម្រើ
និងការពារប្រជាជន ដែលខ្លួនអះអាង ជានិច្ចកាល រហូតដល់ជាពាក្យស្លោករបស់ខ្លួនផងនោះ តើប្រជាពលរដ្ឋ លោកជឿម្តេចបានចំពោះភាពកំសាកបែបនេះ?

Share on Google Plus

About Unknown

loading...
    Blogger Comment
    Facebook Comment

0 comments:

Post a Comment