ការមកកម្សាន្តកោះរ៉ុង ភ្ញៀវទេសចរទាំងឡាយក៏ត្រូវយល់ដឹងនិងប្រុងប្រយ័ត្នមួយចំនួនដែរ។ នេះបើតាមអ្នកស្រី រស់ គន្ធណុចម្ចាស់ក្រុមហ៊ុន Koh Rong Dive Center ដែលបានអភិវឌ្ឍទីកម្សាន្តជាច្រើននៅលើកោះឋានសួគ៌កោះរ៉ុង។
-របស់របរមានតម្លៃ គួររក្សានៅទូសុវត្ថិភាពនៅកន្លែងទទួលភ្ញៀវតាមរីសត សណ្ឋាគារ ឬផ្ទះសំណាក់ ដើម្បីបង្កាការបាត់បង់ដោយប្រការផ្សេងៗ។
-ចៀសវាងប៉ះពាល់សត្វឬវត្ថុក្នុងសមុទ្រ ដូចជាផ្កាថ្មដែលអាចនាំគ្រោះថ្នាក់។
-ចៀសវាងដើរផ្លូវវាង នៅពេលដើរទៅតាមភូមិអ្នកស្រុកឬកន្លែងណាមួយដោយសារធ្លាប់មានភ្ញៀវវង្វេង។
-លាបប្រេងដូង (អាចរកបានពីបងប្អូនលក់ដូរតាមភូមិ) នៅពេលលំហែលតាមឆ្នេរ ដោយសារអាចមានសត្វស៊ុក (Sandfly) ខាំនាំឲ្យកើតរមាស់ និងកើតគ្រុនក្តៅ។
-ការដើរព្រៃ (កាន់ឈើធ្ងន់) ដើរបុកដី ដើម្បីផ្តល់សញ្ញាដល់សត្វព្រៃ (ពស់) កុំឲ្យមកយាយី។
ប្រភព៖ sabaynews
loading...

0 comments:
Post a Comment