ស្ត្រីជនសង្ស័យមានឈ្មោះ សុខ វី ភេទស្រី អាយុ ៤៥ ឆ្នាំ មានទីលំនៅមិនពិតប្រាកដ ហើយសមត្ថកិច្ចបានឲ្យដឹងថា ស្ត្រីរូបនេះតែងតែធ្វើសកម្មភាពលូកកាបូប និងលូកហោប៉ៅគេជាច្រើនលើកច្រើនសារ តែសមត្ថកិច្ចពុំទាន់មានភស្តុតាងឃាត់ខ្លួន។ លុះដល់ថ្ងៃកើតហេតុ មានអាជីវករម្នាក់បានឃើញជាក់ស្តែង ស្ត្រីរូបនោះលូកកាបូបអ្នកលក់ដូរម្នាក់ នៅផ្សារកំពង់ថ្ម ទើបប្តឹងសមត្ថកិច្ចឲ្យចាប់ខ្លួនតែម្តង។
ក្រោយទទួលបានពាក្យបណ្តឹង សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យបានភ្លាម ហើយដកហូតបានអត្តសញ្ញាណប័ណ្ណចំនួន៣ រូប និងឈ្លោះខុសគ្នា ដែលសមត្ថកិច្ចសង្ស័យថា ជារបស់ជនរងគ្រោះ ដែលត្រូវស្ត្រីនោះលូកកាបូប។
ក្រោយមក សមត្ថកិច្ចបញ្ជូលជនសង្ស័យទៅសួរនៅអធិការដ្ឋាននគរបាលស្រុកបារាយណ៍ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ៕
ប្រភព៖ KhmerNote
loading...

0 comments:
Post a Comment