លោកវរសេនីយ៍ឯកស៊ុំសារឿនមេបញ្ជាការនគរបាលវរការពារព្រំដែនគោកលេខ៩០៥បានបញ្ជាក់ថានៅព្រឹកមុនពេលកើតហេតុនគរបាលវរព្រំដែនលេខ៩០៥ចំនួន៥នាក់សហការជាមួយសឹករងស្រុកអន្លង់វែងបានដើរល្បាតតាមព្រំដែនកម្ពុជាថៃក្នុងស្រុកអន្លង់វែងហើយក៏មានពលនគរបាលមួយរូបបានជាន់មីនស្គរប្រភេទK58បណ្តាលអោយដាច់ជើងស្តាំម្ខាងនិងជើងឆ្វេងម្ខាងទៀតរងរបួសផងដែរ។
ជនរងគ្រោះមានឈ្មោះពលបាលឯកអឿងសុដនបំរើការងារនៅប៉ុស្កិ៍នគរបាលការពារព្រំដែនតាទុំចំណុះអោយវរការពារព្រំដែនគោកលេខ៩០៥ ។ក្រោយពីកើតហេតុនគរបាលវរបានខ្នះខ្នែងដឹកជនរងគ្រោះទៅកាន់មន្ទីរពេទ្យស្រុកកាប់ជើង ប៉ុន្តែដោយរបួសធ្ងន់ធ្ងរពេក ក៏បញ្ជូនទៅមន្ទីរពេទ្យខេត្តសុរិន្ទ៕S
loading...

0 comments:
Post a Comment