តាមរយៈទំព័រFacebookនាព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៦ សម្តេចតេជោបានសរសេរយ៉ាងដូច្នេះថា “...កម្ពុជា រីកចម្រើនទៅមុខជារៀងរាល់ថ្ងៃក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន។ សូមអញ្ជើញបងប្អូនខ្មែរ ជាពិសេស លោកយាយ លោកតា ដែលបានទៅរស់នៅបរទេសជាយូរឆ្នាំមកហើយ ហើយបានស្តាប់ត្រឹមតែការឃោសនាអកុសល មិនពិតរបស់ជនអគតិមួយចំនួន សូមបងប្អូនមកលេងស្រុកទេសយើង គឺពិតជាបានឃើញសមិទ្ធផលជាតិ ជាច្រើនដែលបានកើតឡើងដោយការខិតខំ កសាងស្ថាបនារបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី”។
ក្រៅពីអញ្ជើញខ្មែរនៅក្រៅប្រទេសមកលេងកម្ពុជា សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងចំអកទៅកាន់ក្រុមអ្នកថ្លែងឃោសនាអាក្រក់ពីកម្ពុជាថា ត្រឹមតែការឃោសនានិយាយគ្មានការពិត គឺគ្មានប្រយោជន៍អ្វីដល់ប្រទេសជាតិឡើយ ហើយប្រជាពលរដ្ឋពលរដ្ឋ ក៏លែងជឿតទៅទៀតដែរ៕
ប្រភព៖ រស្មីកម្ពុជា
loading...

0 comments:
Post a Comment