loading...
ខេត្តឧត្តរមានជ័យ៖ រឿងរ៉ាវយាយម៉ាយ សង្ស័យ ជាអ្នកជួញដូរឈើ គ្រញូងខុសច្បាប់ លក្ខណះ ទ្រង់ទ្រាយធំ កំពុងតែធ្វើ ឲ្យមជ្ឈដ្ឋាន នានារិះគន់យ៉ាងខ្លាំង ព្រោះជាមូលហេតុ ដែលនៅតែធ្វើ ឲ្យមានពលរដ្ឋខ្មែរ ឆ្លងដែនចូល កាប់ឈើគ្រញូង លើទឹកដីសៀម ប្រឈមគ្រោះ ថ្នាក់សព្វ បែបយ៉ាងនោះ សមត្ថកិច្ច នៅមិនទាន់ មានការចាប់ខ្លួន នៅឡើយទេ ខណះ ប្រព័ន្ធ ផ្សព្វផ្សាយ នានា បានសសេរ លាតត្រដាង អំពីករណី ជួញដូរ ក្រញូង រាប់ឆ្នាំមកហើយក្ដី។ ប្រជាពលរដ្ឋក្នុង ស្រុកអន្លង់វែង ក្នុងស្រុកត្រពាំងប្រាសាទ ខេត្តឧត្ដរមានជ័យ បានអំពាវនាវឲ្យលោក ស ថាវី អភិបាល ខេត្តឧត្ដរមានជ័យ ចាត់វិធាន ការពិនិត្យ មើលករណី យាយម៉ាយ ឈ្មួញឈើ គ្រញូង ខុសច្បាប់ខ្លះផង។ ការបង្ក្រាបឈ្មួញ ឈើគ្រញូង ឈ្មោះយាយម៉ាយ គឺជារឿងសំខាន់ណាស់ដើម្បី កុំឲ្យកើត មានបទឧក្រិដ្ឋ ឈើគ្រញូង ប្រឡាក់ឈាមតទៅទៀត។
ប្រភពព័ត៌មានពី ប្រជាពលរដ្ឋ នៅស្រុកអន្លង់វែង និងស្រុកត្រពាំងប្រាសាទ បានឲ្យដឹងថាហ្វឿង ធីម៉ាយ ហៅយាយ ម៉ាយ ជាប់ពាក់ព័ន្ធ សង្ស័យ នឹងបទល្មើស ជួញដូរ ឈើគ្រញូង ខុសច្បាប់ដែរ តាមអំពើចិត្ត ដោយពុំមាន មន្ត្រីរដ្ឋបាលព្រៃឈើ ឬសមត្ថកិច្ច ពាក់ព័ន្ធដទៃទៀត ចាត់វិធានការ បង្ក្រាបឡើយ។ ឈ្មួញរកស៊ី ជួញដូរឈើគ្រញូង ហើយបញ្ចុះបញ្ចូល ឲ្យពលរដ្ឋក្រីក្រ ឆ្លងដែនខុសច្បាប់ ចូលកាប់ឈើ គ្រញូងក្នុងទឹកដី សៀមយក មកលក់ឲ្យពួកគេ ៕
loading...
0 comments:
Post a Comment