សមត្ថកិច្ចនគរបាលមូលដ្ឋានបានឲ្យដឹងថា ក្មេងប្រុសរងគ្រោះដោយសារធ្លាក់ចូលទឹកកំពុងហូរបណ្តាលឲ្យលង់ស្លាប់ មាន ១-ឈ្មោះ ជា ផានិតុ អាយុ៩ឆ្នាំ, ២-ឈ្មោះ យន់ ណារ៉ុង អាយុ១០ឆ្នាំ ចំណែកក្មេងប្រុសដែលនៅរស់រានមានជីវិតឈ្មោះ រុន វីរៈ អាយុ៩ឆ្នាំ ពួកគេទាំង៣នាក់មានទីលំនៅភូមិឃុំកើតហេតុខាងលើ ។
ប្រភពដដែលបានបន្តថា មុនពេលកើតហេតុ ក្មេងប្រុសទាំង៣នាក់បានជិៈកង់១គ្រឿងមកដល់ចំណុចស្ពានដែលមានទឹកកំពុងហូរខ្លាំង ស្រាប់តែកង់បានដួលធ្លាក់ទៅក្រោមស្ពាន ហើយទឹកបានហូរកួចយកក្មេងទាំង៣នាក់តែម្តង សំណាងល្អក្មេងប្រុសម្នាក់ឈ្មោះ រុន វីរៈ បានស្រវ៉ាតោងមែកឈើជាប់ ហើយប្រឹងវារឡើងគោក និងរត់ទៅប្រាប់ក្រុមគ្រួសារ ទើបមានការភ្ញាក់ផ្អើលនាំគ្នាចុះរាវរក ប៉ុន្តែការរាវរកមិនងាយនឹងរកឃើញឡើយ ព្រោះទឹកកំពុងហូរខ្លាំង និងមានរណ្តៅជ្រៅៗទៀតផង ។ បន្ទាប់មកប្រជាពលរដ្ឋបានជួលអ្នកមុជទឹកមានម៉ាស៊ីនខ្យល់ទៀតនៅតែរកមិនឃើញ ។ ការរាវរកបានបន្តរហូតដល់ម៉ោង១ និង១០នាទីរសៀលថ្ងៃដដែលទើបប្រទះឃើញសពក្មេងប្រុសម្នាក់ឈ្មោះ យន្ត ណារ៉ុង ដែលមានចម្ងាយជាង១៥០ម៉ែត្រពីកន្លែងដែលធ្លាក់ក្បែស្ពាន ។
ក្រោយពីប្រទះឃើញសពក្មេងប្រុសខាងលើហើយបានប្រគល់ទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ។ នៅពេលនោះដែរស្ត្រីដែលជាម្តាយក្មេងប្រុសខាងលើបានបោកខ្លួនយំរហូតដល់សន្លប់ ត្រូវបានក្រុមគ្រួសារដឹកយកទៅលំនៅឋានដើម្បីជួយសម្រួលឲ្យដឹងខ្លួន ចំណែកក្រុមអ្នករាវរកនៅតែបន្តសកម្មភាពរាវរកសពក្មេងប្រុសម្នាក់ទៀត ដែលមកដល់ពេលនេះនៅមិនទាន់រកសពក្មេងប្រុសនោះនៅមិនទាន់ឃើញនៅឡើយ ៕
loading...







ប្រភព៖
0 comments:
Post a Comment