លោកបានបន្ថែមទៀតថា សពជនរងគ្រោះមានឈ្មោះ គង់ ភក្ដី ហៅគល់ ភេទប្រុស អាយុ១២ឆ្នាំ មុខរបរសិស្ស រស់នៅភូមិឃុំ កើតហេតុខាងលើ។ មូលហេតុបណ្ដាលឲ្យលង់ទឹក ដោយសារងូតទឹកទាំងខោ អាវ ខូវប៊យ ទើបលិចទៅក្នុងទឹក ខណៈពេលនោះជនរងគ្រោះ ហែលមិនរួចក៏បានលង់ទឹកបាត់ លុះដល់១០នាទីក្រោយមក ទើបរកឃើញរួចនាំគ្នាយកមកលើ ដើម្បីលើកទម្លាក់ៗ ឱ្យវា ចេញទឹកពីក្នុងពោះ ប៉ុន្តែអកុសលក្មេងប្រុសនោះបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ។
លោកបានបញ្ជាក់បន្ថែមទៀតថា ក្រោយពីក្មេងប្រុសនោះបានស្លាប់ លោកបានឱ្យសមត្ថកិច្ចស្រាវជ្រាវ រកក្រុមគ្រួសារដើម្បីប្រគល់ឱ្យ បានមួយសន្ទុះទើបក្រុមគ្រួសារបានមកដល់ រួច ប្រគល់សាកសពឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ សូមបញ្ជាក់ផងដែរថា ក្នុងរយៈពេលមួយខែសោះ ក្នុងរដូវវស្សាធ្វើឱ្យមនុស្សស្លាប់ទាំងក្មេង ទាំងចាស់ ដោយសារលង់ទឹក ក្នុងខេត្តសៀមរាប មានការកើនឡើង ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋត្រូវមានការប្រុងប្រយ័ត្ន កុំឱ្យកូនចៅ នាំគ្នាទៅងូតទឹក បឹងបួរ ឬនៅតាមស្ពានជាដើម៕


ប្រភព៖ កោះសន្តិភាព
loading...

0 comments:
Post a Comment