បទ «មាតាដៃ១០០» មានអត្ថន័យឆ្លុះបញ្ចាំងពីតថភាពរស់នៅ របស់ស្រ្តីជាប្រពន្ធ ជាមេផ្ទះ ដែលត្រូវរ៉ាប់រងការងារ មួយរយជំពូកនៅក្នុងផ្ទះ និងការមើលថែកូន ខណៈដែលបុរសជាប្ដី មិនបានយកចិត្តទុកដាក់ មើលថែប្រពន្ធឲ្យបានដិតដល់ និងផ្ដល់សុភមង្គលឲ្យក្រុមគ្រួសារនោះឡើយ។ ផ្ទុយទៅវិញបុរសជាប្ដី ដែលសម្ដែងដោយលោក ញ៉ែម សុគន្ធ បែរជាលួចមានស្រី ដើលេងសប្បាយ ធ្វើបាបចិត្តប្រពន្ធទៅវិញ។
យ៉ាងណាមិញ លទ្ធផលចុងក្រោយ នៃគ្រួសារនេះ បានត្រឹមតែបន្សល់ទុកនូវវិប្បដិសារី ព្រោះតែនាងជាប្រពន្ធត្រូវធ្លាក់ខ្លួនឈឺ រហូតដល់ស្លាប់ ព្រោះតែការមិនយកចិត្តទុកដាក់ ពីសំណាក់បុរសជាប្ដី ហើយមានតែកូនកំព្រាម្ដាយ ប៉ុណ្ណោះ។
ចង់ដឹងថាបទ «មាតាដៃ១០០» បានបង្កប់អត្ថន័យជ្រាលជ្រៅ និងកំសត់យ៉ាងណានោះ សូមទស្សនា ជាមួយនឹង Khmertalking ទាំងអស់គ្នា៖ ប្រភព៖ KhmerTalking
loading...
0 comments:
Post a Comment