+ គ្រឿងផ្សំ៖
- - សាច់មាន់ ៤០០ក្រាម ចៀន ឬអាំងឱ្យឆ្អិនហាន់តូចល្មម (ប្រឡាក់អំបិលជាមួយប៊ីចេងបន្តិចៗ)
- - អង្ក្រងលីងឆ្អិន កន្លះចាន
- - ប្រហុកអាំងឆ្អិន កន្លះស្លាបព្រាបាយ
- - ទឹកក្រូចឆ្មា ១ស្លាបព្រាកាហ្វេ
- - ទឹកត្រី កន្លះស្លាបព្រាបាយ
- - អំបិល បន្តិច
- - ស្ករស ២ស្លាបព្រាកាហ្វេ
- - ប៊ីចេង ចុងស្លាបព្រាកាហ្វេ
- - ខ្ទឹមក្រហម ១ដុំ
- - ខ្ទឹមស ៣កំពឹស
- - ត្រសក់, ជីស្លឹកវែង, ដើមចេក មួយមុខបន្តិចធ្វើជាអន្លក់
- - ម្ទេសហាន់ ដាក់តាមការចូលចិត្ត(ដាក់ពេលញ៉ាំ ឬបុកចូលក៏បាន)
១. មុនដំបូងយកអង្ក្រងលីងរួចហើយមកបុកជាមួយប្រហុកអាំងឆ្អិន ពេលបុករួចរាល់ដួសទុកដោយឡែកសិន។
២. យកខ្ទឹមស និងខ្ទឹមក្រហមមកដាក់បុកឱ្យម៉ត់ បន្ទាប់មកដាក់អង្ក្រងដែលបុកជាមួយប្រហុករួចដាក់ចូលបុកមួយភ្លេតទៀត។
៣. ដាក់គ្រឿងចូលមាន ទឹកត្រី, អំបិល, ស្ករស, ប៊ីចេង, ទឹកក្រូចឆ្មា និងសាច់មាន់បុកចូលគ្នាទាំងអស់ឱ្យចូលរស់ជាតិអាចយកវាមកញ៉ាំផ្ទាប់ជាមួយអន្លក់បានហើយ៕
loading...

0 comments:
Post a Comment