ក្មេងតូចៗដែលគ្មានទីពឹង បន្ទាប់ពីឪពុកម្តាយត្រូវបានសមត្តកិច្ចចាប់ខ្លួននោះ ទី១.ឈ្មោះ ភឹម លាងហេង ភេទស្រី អាយុ១៤ឆ្នាំជាកូនច្បង ទី២.ឈ្មោះ ភឹម សុផាន់ណា ភេទស្រី អាយុ៥ឆ្នាំ និងទី៣.ឈ្មោះ ភឹម សុភត្ត្រា ភេទប្រុស អាយុជាង១ខួប ឪពុកម្តាយត្រូវសមត្ថកិច្ចចាប់ខ្លួនឈ្មោះ ជាតិ ទីន ជាប្តីអាយុ៣៩ឆ្នាំ ប្រពន្ធឈ្មោះ ប៉ិច មុំ អាយុ៣៥ឆ្នាំ រស់នៅក្នុងភូមិឃុំកើតហេតុខាងលើ។ យោងតាមការឱ្យដឹងពីអ្នកភូមិជិតខាងបានឱ្យដឹងថា ឪពុកម្តាយក្មេងៗទាំង៣នាក់នេះដែលសមត្ថកិច្ចចាប់ខ្លួននោះគឺពួកគាត់មិនបានដឹងអំពីមូលហេតុអ្វីទេ តែពួកគាត់មានការអាណិតអាសូរដល់ក្មេងតូចៗទាំង៣នាក់ ដែលរស់នៅគ្មានមេបាជាអ្នកគ្រប់គ្រង។
រូបគាត់បានដាក់ការសង្ស័យថា កាលពីថ្ងៃទី០៧ តុលា ២០១៦នោះ នគរបាលស្រុក បានចាប់ខ្លួនបុរសម្នាក់ឈ្មោះ ឆែម ញិប ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិស្រះឈូក ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែងតាមដីកាបង្គាប់ឱ្យនាំខ្លួនដោយចោទពីបទជួញដូគ្រឿងញៀន កាលពីកន្លងទៅ ហើយគេបានសង្ស័យថា ទំនងបុរសរូបនេះឆ្លើយដាក់គ្នាដូចសម្លកំពឹសហើយមើលទៅ។
ក្មួយស្រីឈ្មោះ ភឹម លាងហេង អាយុ១៤ឆ្នាំ ដែលជាកូនច្បងក្នុងចំណោមបងប្អូន៣នាក់បានរៀបរាប់ទាំងក្តុកក្តួលនាងស្ទើរតែស្រែកយំ បានបង្ហើបថា នាងជួបការលំបាកណាស់មើលថែទាំប្អូនៗទាំងយប់ទាំថ្ងៃ វាយំស្រែករកម្តាយដោយមិនបានដេកពួន ហើយរូបនាងបានបាត់បង់ការសិក្សាថែមទៀតផង រូបនាងនឹងប្អូនបានលើកដៃសុំអំពាវនាវដល់ស្ថាប័ន ហើយសុំឲ្យសមត្ថកិច្ចទាំងអស់មេត្តាដោះលែងម្តាយរូបគេមកវិញដើម្បីគ្រប់គ្រងកូនៗតែឪពុកបើរូបគាត់មានទោសកំហុសនោះតាមតែច្បាប់ចាត់ការទៅចុះ។ ទាក់ទិនហេតុការណ៍នេះអ្នកយកព័តមានបានទូរស័ព្ទទៅលោក ស៊ីម វណ្ណៈ អធិកាស្រុកអន្លង់វែង ចូលជាច្រើនដងតែពុំមានអ្នកលើកកាលពីរសៀលថ្ងៃទី១១ តុលា ២០១៦នេះ៕




ប្រភព៖ កោះសន្តិភាព
loading...

0 comments:
Post a Comment