អនិច្ចា ! លិច​ទូក​មួយ​គ្រួសារ ស្លាប់​ស្ទើរតែ​ទាំងអស់

loading...
ខេត្តសៀមរាប ៖ មនុស្ស​ក្មេង​ចាស់​ប្រុស​ស្រី​៤​នាក់​បាន​ស្លាប់ ឯ​២​នាក់​ទៀត​បាន​រួច​ផុត​ពី​សេចក្តីស្លាប់ ខណៈ​នាំ​គ្នា​មួយ​គ្រួសារ ព្រមទាំង​ក្មួយ និង​ចៅ ជិះទូក​ទៅ​ច្រូតស្មៅ​ឱ្យ​គោ និង​បេះ​ផ្កាឈូក​នៅ​វាលស្រែ ។ ហេតុការណ៍​លិច​ទូក​ស្លាប់​ស្ទើរតែ​មួយ​គ្រួសារ​នេះ​បាន​កើតឡើង​កាលពី​រសៀល​ថ្ងៃ​ទី​២ ខែតុលា ឆ្នាំ​២០១៦ នៅ​ចំណុច​អូរ​ធំ ខាងក្រោយ​វត្ត​ក្រឡាញ់ ស្ថិត​ក្នុងភូមិ​ក្រឡាញ់ ឃុំ​ក្រឡាញ់ ស្រុក​ក្រឡាញ់ ខេត្តសៀមរាប ។
ប្រភព​ពី​លោក ឡិន ផា​ន់ អាយុ​៤២​ឆ្នាំ បាន​ប្រាប់​សមត្ថកិច្ច​ថា ក្រោយ​ពី​ច្រូតស្មៅ និង​បេះ​ផ្កាឈូក​បាន​ហើយ ក៏​នាំ​គ្នា​ជិះទូក​ត្រឡប់​មក​ផ្ទះ​វិញ តែ​អ​កុស​ល្យ​មាន​ខ្យល់​ខ្លាំង​បណ្តាល​ឱ្យ​ទូក​លិច​តែ​ម្តង ។
ប្រភព​បន្ត​ទៀត​ថា ក្រោយ​ពេល​លិច​ទូក​កូនប្រុស​របស់​គាត់​បាន​ហែល​ទឹក​មក​តាម​បងប្អូន​ប្រជាពលរដ្ឋ​ឲ្យ​ទៅ​ជួយ​សង្គ្រោះ ប៉ុន្តែ​គួរ​ឲ្យ​អនិច្ចា​គឺ​ជួយ​បាន​តែ​ប្រពន្ធ​របស់​គាត់​ដែល​តោង​ទូក​ជាប់​ប៉ុណ្ណោះ ចំណែក​ជីតា ក្មួយ​ស្រី​ម្នាក់ និង​ចៅប្រុស​២​នាក់​បាន​លង់ទឹក​ស្លាប់​បាត់​ទៅ​ហើយ ។
លោក​វរសេនីយ៍ត្រី ជី បេង​ជន អធិការ​នគរបាល​ស្តីទី​ស្រុក​ក្រឡាញ់ បានឱ្យ​ដឹង​ថា បន្ទាប់​ពី​ទទួល​បាន​ដំណឹង​កម្លាំង​សមត្ថកិច្ច​នគរបាល នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ក្រឡាញ់​បាន​ចុះ​ទៅ​ពិនិត្យ​សាកសព និង​ធ្វើ​កំណត់ហេតុ​រួចរាល់​ហើយ ។
លោក​បញ្ជាក់​បន្ថែម​ថា ជន​រង​គ្រោះ​ដែល​បាន​ស្លាប់​ក្នុង​ហេតុការណ៍​នោះ​មាន ១-​ឈ្មោះ ឡិន ផា​ន់ ភេទ​ប្រុស អាយុ​៤២​ឆ្នាំ​(​ត្រូវជា​ជីតា​), ២-​ឈ្មោះ ម៉ក់ ស្រី​ភួង ភេទ​ស្រី អាយុ​១៦​ឆ្នាំ ជា​ក្មួយ​ស្រី​, ៣-​ឈ្មោះ លិ​ន សូ​ណា ភេទ​ប្រុស អាយុ​៤​ឆ្នាំ ជា​ចៅប្រុស និង​៤-​ឈ្មោះ សំណាង វណ្ណៈ ភេទ​ប្រុស អាយុ​២​ឆ្នាំ ជា​ចៅប្រុស ។

បច្ចុប្បន្ន សព​ជន​រង​គ្រោះ​ទាំងអស់​ត្រូវ​បាន​កម្លាំង​ជំនាញ​ប្រគល់​ជូន​ក្រុម​គ្រួសារ​ចាត់ចែង​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

ប្រភព៖​ កោះសន្តិភាព
Share on Google Plus

About Unknown

loading...
    Blogger Comment
    Facebook Comment

0 comments:

Post a Comment