ក្នុងការប្រយុទ្ធតស៊ូជាមួយនឹងជំងឺនេះ Ste បានធ្វើការវះកាត់លើសពី៨០ដង ក្នុងរយៈពេល ២ឆ្នាំកន្លងមក ដោយពោះវៀនដែលមានការលាកនេះត្រូវបាត់កាត់ចេញម្តង ជាកង់ៗ ។ជាលទ្ធផលនៃអសម្ថភាពរបស់គាត់នេះ ste ត្រូវបានតម្រូវអោយកាន់ប័ណ្ណបញ្ជាក់ពិការភាព ។
រឿងដែលគួរអោយអាណិតចំពោះគាត់នោះគឺ ការឈឺចាប់នេះមិនត្រឹមតែមានចំពោះរាងកាយរបស់គាត់នោះទេ តែថែមទាំងប៉ះពាល់ទៅលើកត្តាផ្នែកចិត្តសាស្ត្រសង្គមរបស់គាត់ទៀតផង។ មនុស្សជាច្រើន បានវាយតម្លៃត្រឹមតែសម្បកខាងក្រៅរបស់គាត់ ដែលមើលទៅហាក់ដូចជាមនុស្សធម្មតាម្នាក់ ហើយបន្តនិយាយថា គាត់មិនសាកសមនឹងប្រើប័ណ្ណបញ្ជាក់ពីអសមត្ថភាពនេះទេ។ ste ត្រូវប្រឈមនឹងពាក្យរិះគន់ពីមនុស្សជុំវិញខ្លួន ដែលមិនបានដឹងរឿងពិតរបស់លោក។
ហើយនាពេលថ្មីៗនេះ លោកបានសម្រេចចិត្តផុសពីរូបរបស់គាត់ក្នុងស្ថានភាព២ផ្សេងគ្នា ដែលមួយចំហៀងបង្ហាញពីជីវិតខាងក្រៅដែលមនុស្សទូទៅមើលឃើញ និងមួយចំហៀងទៀត គឺស្ថានភាពជំងឺដ៏លំបាករបស់គាត់។ ការផុសបញ្ជាក់ពីអារម្មណ៍ពិតរបស់គាត់ ក្នុងន័យរៀបរាប់ដ៏វែងមួយ បានបរិយាយពីអារម្មណ៍នៃការប្រយុទ្ធរបស់គាត់ចំពោះជំងឺមួយនេះ ហើយវាក៏ជាមេរៀនមួយសម្រាប់មនុស្សទូទៅ អោយបានយល់ពីអត្ថន័យជីវិត និងថែរក្សារបស់ដែលខ្លួនមានអោយបានល្អ ជាជាងពេលបាត់បង់ហើយទើបចេះស្តាយក្រោយ ៕
ប្រភព៖ សុខភាពសំរាប់កម្ពុជា
loading...

0 comments:
Post a Comment