វីដេអូដ៏ចម្លែកមួយ ត្រូវបានគេនិយាយថា បានថតនៅភាគខាងជើងប្រទសចិន និងបង្ហោះពាសពេញបណ្តាញសង្គមចិន ដោយបានបង្ហាញពីនារីជាកូនក្រមុំម្នាក់ បានឈរឲ្យភ្ញៀវដែលចូលរួមក្នុងពិធីមង្គលការនោះ មកស្ទាបសុដន់របស់នាង មិនថាប្រុស ឬក៏ស្រីឡើយ។
សកម្មភាពខាងលើនេះត្រូវបានគេដឹងថា ធ្វើឡើងដើម្បីប្រមូលប្រាក់សម្រាប់ការចំណាយទៅលើ ដំណើរកម្សាន្តក្រេបទឹកឃ្មុំរបស់នាង។ តែទោះជាយ៉ាងណាក៏ដោយ អត្តសញ្ញាណរបស់នារីរូបនេះ នៅមិនទាន់មាននរណាដឹងនៅឡើយទេ។
នៅក្នុងវីដេអូនោះបានបង្ហាញទៀតថា ភ្ញៀវជាច្រើននាក់បានហុចលុយទៅឲ្យនារីដែលជាកូនក្រមុំ មុនពេលពួកគេត្រូវបានអនុញ្ញាតិឲ្យយកដៃដាក់លើដើមទ្រូងនាង។ បុរសទី១ នៅក្នុងវីដេអូ ត្រូវបានគេឃើញហុចលុយទៅឲ្យកូនក្រមុំជាមុន ទើបដើរទៅឈរពីក្រោយខ្នងរបស់នាង និងបានយកដៃដាក់ពីលើសុដនទាំងពីរ ដោយមានមនុស្សជាច្រើនផ្សេងទៀត កំពុងរាំនៅជុំវិញនោះ។
នារីខាងលើក៏ចាប់ផ្តើមទាញរ៉ូបអាពាហ៍ពិពាហ៍របស់នាងចុះក្រោមបន្តិច និងរុញក្បាលបុរសម្នាក់នោះផ្ទប់នឹងដើមទ្រូងរបស់នាង ខណៈមនុស្សជាច្រើនទៀតបានឈរថតរូប។
តែទោះជាយ៉ាងណា នៅមិនទាន់ច្បាស់ទេថាតើវីដេអូនេះ ថតនៅទីកន្លែងណាឲ្យពិតប្រាកដ ខណៈអ្នកដែលបានមើលវីដេអូនេះមួយចំនួនបាននិយាយថា នារីរូបនេះគ្រាន់តែស្លៀកសំលៀកបំពាក់មង្គលការ ហើយវីដេអូនេះត្រូវបានថតនៅក្នុងក្លឹបកម្សាន្តថៃមួយកន្លែង ដែលស្លៀកសំលៀកបំពាក់ប្លែកៗ និងមានភ្ញៀវទេសចរជនជាតិចិននៅពេញនោះតែប៉ុណ្ណោះ៕

ប្រភព៖ khmerload
loading...

0 comments:
Post a Comment