ការ​ប្រយុទ្ធ​ខ្លាំងក្លា​ជុំវិញ​ក្រុង​ ម៉ាឡាកាល ​ស៊ូដង់​ខាង​ត្បូង​ សម្លាប់​មនុស្ស ៦០ នាក់

loading...
ក្រុងជូបាៈ អ្នកនាំ​ពាក្យ​យោធា ម្នាក់ បាននិ​យាយពី​ថ្ងៃ​ចន្ទថា ការ ប្រយុទ្ធ​គ្នា​ខ្លាំង​ក្លា​ជុំវិញ​ទី​ប្រជុំជន​ម៉ា​ឡាកាល​ នៅស៊ូ​ដង់​ខាង​ត្បូង​ បាន​សម្លាប់​មនុស្ស​រាប់សិប​នាក់​កាល​ពីចុង​សប្តាហ៍​ បន្ទាប់​ពីក្រុម​ឧទ្ទាម​បាន​និ​យាយថា ពួកគេ​បាន​ព្យាយាម​ដណ្តើម​ការ​គ្រប់គ្រង​ក្រុង​នោះ។
អ្នក​នាំពាក្យ​កងទ័ព​លោក​ Lul Ruai Koang​ បាន​និយាយ​ថា ​ ក្រុម​ឧទ្ទាម​បាន​វាយ​ប្រហារ​ទីតាំង​ជា​ច្រើន​របស់​រដ្ឋា​ភិបាល​កាលពី​រាត្រី​ថ្ងៃ​សុក្រ ​ប៉ុន្តែ​យោធា​នោះ​​ បាន​កាន់​កាប់ទី​តាំង​ឈរ​ជើង​រ​បស់​ពួកគេ។​
លោក​បាន​ប្រាប់​ក្រុម​អ្នក​កាសែត ​ដែល​រដ្ឋា​ភិបាល​បញ្ជូន​តាម​យន្តហោះ​ទៅកាន់​ក្រុង​ម៉ាឡាកាល​ថា ​កម្លាំង​របស់​យើងអាច​បណ្តេញ​ពួកគេ​ដោយ​ជោគជ័យ​ជា​មួយ​អ្នកស្លាប់​ និង​របួស​យ៉ាង​ច្រើន​។​ ទាហាន​ឧទ្ទាម​ចំនួន ៥៦​នាក់​និង​ទាហាន​រដ្ឋាភិបាល​ ៤ នាក់ ត្រូវបាន​សម្លាប់​នៅ​ក្នុង​ការ​ប្រយុទ្ធគ្នា​នោះ។
«យើង​មក​ទីនេះ ​ដើម្បី​រំដោះ​ប្រជា​ជន​ចេញ​ពី​ស៊ូដង់​ខាង​ត្បូង​ និង​ជា​ពិ​សេស​តំបន់​នោះ​ និងដឹង​ថា​ ក្រុងម៉ា​ឡាកាល​​ មិនត្រូវ​បាន​កាន់កាប់​ ដោយ​ក្រុម​ឧទ្ទាម​ដូចតាម​ការ​រាយការណ៍​កាល​ពីចុង​សប្តាហ៍​ទេ​»។
យើង​មិនអាច​ផ្ទៀង​ផ្ទាត់​តួលេខ​ស្លាប់​របួស​ដែល​បាន​រាយ​ការណ៍​នោះ​ដោយ​ឯករាជ្យ​ទេប៉ុន្តែ​អ្នក​ថតរូប​សារព័ត៌មាន Reuters ម្នាក់​ដែល​បាន​ឡើង​យន្ត​ហោះ​ទៅក្រុង​ឡាឡូ ​ជាជំរំ​មួយ​នៅ​ក្បែរ​ក្រុង​ម៉ាឡាកាល​ បាន​និយាយ​ថា បាន ឃើញ​សាកសព​យោធា ១៥ នាក់​នៅក្បែរ​អគារ​ឆេះ​មួយនៅ​ក្នុងមូល​ដ្ឋាន​នោះ ​និងសាក​សព​នៅ​រប៉ាត់​រប៉ាយ​នៅទីនោះ៕
ទាហាន​រដ្ឋាភិ​បាល​ស៊ូដង់​ខាង​ត្បូង​ល្បាតក្បែរ​សព​កម្លាំង​ប្រ​ឆាំងពី​ថ្ងៃ​អាទិត្យ​។ 
Share on Google Plus

About Unknown

loading...
    Blogger Comment
    Facebook Comment

0 comments:

Post a Comment