ពលករម្នាក់ដែលអះអាងថា ធ្លាប់រងគ្រោះពីករណីនេះបានលើកឡើងថា មុនពេលខ្លួនបានសិទ្ឋិស្របច្បាប់ចូលទៅធ្វើការនៅក្នុងប្រទេស ត្រូវបង់លុយឲ្យប៉ូលិសអន្តោប្រវេសន៍ប្រចាំស្រកដូងចំនួន៧៣០០០រៀល ដើម្បីធ្វើប័ណ្ណឆ្លងដែន (Border Pass) ខណៈដែលរាជរដ្ឋាភិបាលតាមរយៈក្រសួងមហាផ្ទៃបានកំណត់ឲ្យបង់តែ២០០០០រៀល ។
យ៉ាងណាក៍ដោយ នៅរសៀលថ្ងៃទី២២ តុលា២០១៦នេះ ប្រធានប៉ូលិសអន្តោប្រវេសន៍ប្រចាំច្រកទ្វារអន្តរជាតិដូង លោក សៅ ប៊ុនរិទ្ឋ មិនអាចរកការសុំអត្ថាធិប្បាយបំភ្លឺតបបានទេ ជុំវិញការចោទប្រកាន់ខាងលើ ៕

ប្រភព៖ កោះសន្តិភាព
loading...


0 comments:
Post a Comment