រីឯកញ្ញា ក្លារ៉ា អាយុ ១៨ ឆ្នាំ ជាម៉ូដែលជនជាតិស្លូវ៉ាគី បន្ដថា៖ «ពេលខ្ញុំដើរ ខ្ញុំគិតអំពីរឿងរ៉ាវទុក្ខសោក ដូចជា នៅពេលឆ្មារបស់ខ្ញុំងាប់ជាដើម»។
ម៉ូដែលបង្ហាញម៉ូដអាជីពដើរបង្អួតសម្លៀកបំពាក់ក្នុងទឹកមុខស្មើ គ្មានស្នាមញញឹមរីករាយ។ Afp
គ្រូបង្ហាត់ដើរម៉ូដនាងបានបង្រៀននាងពីវិធីធ្វើជាម៉ូដែល «មុខមាំដ៏ក្រអឺត» ល្អឥតខ្ចោះដោយទម្លាក់ចង្កាចុះបន្ដិច និងភ្នែកសម្លឹងមើលលើបន្តិច។ ម៉ូដែលទើបរះលោក ម៉ាតធ្យូ វីលឡុត អាយុ ២២ ឆ្នាំ ប្រាប់ AFP ពីមូលហេតុលើបម្រាមបញ្ចេញទឹកមុខញញឹមថា៖ «ពួកគេចង់បង្ហាញផលិតផល មិនមែនជាទឹកមុខទេ»។
ប្រវត្ដិវិទូផ្នែកម៉ូដអ្នកនាង លីឌៀ កាមីតស៊ីស និយាយថា ម៉ូដែលលែងហ៊ានញញឹមតាំងពីដើមទសវត្សរ៍ឆ្នាំ ៨០។ អ្នកនាងថា៖ «ពីទសវត្សរ៍៦០ ពេលម៉ូដសម្លៀកបំពាក់ដំបូងត្រូវបានបង្ហាញ ម៉ូដែលតែងតែញញឹម សើច និងថែមទាំងរាំតាមភ្លេងទៀត។ បច្ចុប្បន្ន ពួកគេត្រូវបានប្រដូចនឹងស្នួព្យួរខោអាវចេះដើរអ៊ីចឹង»។
ទឹកមុខមាំបង្ហាញពីការផ្សព្វផ្សាយផលិតផលជាជាងមុខមាត់។ Afp
យ៉ាងណាមិញ រៀងរាល់ពីរឬបីឆ្នាំម្ដង ក្រុមអ្នកជំទាស់ជំនឿផ្សេងៗ ដូចជា អ្នកឌីហ្សាញជាតិបារាំង ជេន ផូល ហ្គោលធៀរ ឲ្យម៉ូដែលខ្លួនញញឹម ។ លោកប្រាប់ AFP ថា៖ «ខ្ញុំមិនប្រាប់ពួកគេឲ្យញញឹមទេ។ ខ្ញុំក៏គ្មានអ្វីជំទាស់ការញញឹមនេះទេ។ បើសម្លៀកបំពាក់ទាំងនោះធ្វើឲ្យពួកគេរីករាយ អ៊ីចឹងញញឹមតាមចិត្ដចុះ»។
តារាម៉ូដែល ម៉ាតធ្យូ ដែលចូលរួមក្នុងការដើរម៉ូដ តែអត់ហ៊ានញញឹម រំឭកថា ម៉ូដែលតែងភ័យខ្លាចចំពោះការបង្ហាញទឹកចិត្ដរីករាយក្នុងករណីដែលពួកគេចង់តែសើច។ លោកថា៖ «ទឹកមុខមាំ អ្នកបានឃើញរៀងរាល់ដង តែបើអ្នកញញឹម អ្នកមិនច្បាស់ថា មុខមាត់ខ្លួនឯងនឹងទៅជាយ៉ាងម៉េចវិញទេ»។
ម៉ូដែលប្រុសលោក ទី បន្ថែមថា៖ «គ្រាន់តែដើរធ្វើមុខមាំវាងាយស្រួលជាង។ ការញញឹមពិតជាមិនងាយស្រួលទេ»។ បើគេតម្រូវឲ្យសើច តើលោកសើចទេ? លោកថា៖ «ហេតុអ្វីមិនអាច? ឲ្យតែភ្ញៀវរបស់យើងស្នើឲ្យយើងធ្វើអ្វីមួយ ក្នុងអាជីពការងារ យើងត្រូវតែធ្វើតាម»៕
តារាម៉ូដែលញញឹមស្រស់ប្រិមប្រិយពេលនៅក្រៅឆាក។ Afp
loading...
0 comments:
Post a Comment