ក្មេងប្រុសរងគ្រោះឈ្មោះ ម៉េង ហ៊ុន អាយុជាង១ខួប ឪពុកឈ្មោះ ពុន ឈាង អាយុ៣៤ឆ្នាំ ម្តាយឈ្មោះ នួន ផាត អាយុ២៥ឆ្នាំ មានកូនប្រុស២នាក់ មុខរបរធ្វើសិប្បកម្មគ្រឿងសង្ហារឹម និងធ្វើស្រែចំការ រស់នៅក្នុងភូមិ-ឃុំកើតហេតុខាងលើ ។
ឪពុកម្តាយក្មេងប្រុសរងគ្រោះបានរៀបរាប់ឱ្យដឹងថា មុនពេលកើតហេតុ រូបគាត់ទាំង២នាក់ប្តីប្រពន្ធកំពុងតែជាប់រវល់ធ្វើការងារនៅក្នុងរោងសិប្បកម្ម ហើយបានបណ្តោយឱ្យកូនៗទាំង២នាក់បងប្អូនរត់លេងនៅក្បែផ្ទះ ស្រាប់តែឃើញកូនច្បងដែលមានអាយុ៣ឆ្នាំនៅក្នុងផ្ទះ ហើយរូបគាត់បានសួរកូនច្បងថា តើប្អូនទៅណាហើយ កូនច្បងថាមិនដឹងទេ ក្រោយមករូបគាត់ទាំង២នាក់ប្តីប្រពន្ធបានដើររកគ្រប់ទិសទីនៅមិនឃើញសោះ ក៏ចុះរាវនៅក្នុងរណ្ដៅក្បែផ្ទះទើបជួបប្រទះ តែហួសពេលទៅហើយ ព្រោះកូនបានស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអាធ័មបាត់ទៅហើយ ។
ក្រោយពេលកើតហេតុ រូបគាត់បានរាយការណ៍ដល់សមត្ថកិច្ចឱ្យចុះមកធ្វើការពិនិត្យ និងកោសល្យវិច្ច័យ ហើយសមត្ថកិច្ចបានប្រគល់សពកូនឲ្យយកទៅធ្វើបុណ្យតាមប្រពៃណី ៕


ប្រភព៖ កោះសន្តិភាព
loading...

0 comments:
Post a Comment