ជីជី ចង់យកអ្នកព័ត៌មានទៅស្បថ ជុំវិញរឿងគ្រោះថ្នាក់ចរាចរណ៍ប្អូន ប្រុសនាង (មានវីដេអូ)

loading...
ភ្នំពេញ៖ ក្រោយពីសារព័ត៌មានក្នុងស្រុកជាច្រើនបានចុះផ្សាយ យ៉ាងព្រោងព្រាត ពីគ្រោះថ្នាក់ចរាចរណ៍របស់ប្អូនប្រុស ពិធីការិនី កញ្ញា ជីជី កាលពីយប់មិញ បានធ្វើឲ្យរូបនាង មិនមានការពេញចិត្ត ជុំវិញព័ត៌មានដែលគេប្អូនប្រុសរបស់នាង បត់ឡានដោយមិនស៊ីញ៉ូជាមុន។
ក្នុងនោះ តារាស្រីរូបនេះ បានបកស្រាយក្នុងហ្វេសប៊ុករបស់នាងថា "មិនយល់ ចង់យកអ្នកព័ត៌មានទៅស្បថ ហេតុអ្វីបានជាចុះថា គាត់មិនបើកស៊ីញ៉ូ? និយាយអ្វីដែលពិតផង កុំឲ្យតែឡានគេល្អជាងថា គេហ្នឹងវាខុស គេអាក្រក់ទារសំណង ចុះព័ត៌មាននេះដូចលំអៀងពេកហើយ សុំនិយាយអ្វីដែលពិត ហើយយុត្តិធម៌ ខ្ញុំមិនកាន់ជើងអ្នកណា ខុសខ្ញុំថាខុស ត្រូវខ្ញុំថាត្រូវ ព្រោះគាត់បានបើកស៊ីញ៉ូ មុនបត់ចូល ហើយឡានធំក៏គាត់ ទទួលថាគាត់ខុស ប្រទេសមានច្បាប់ ទុកឲ្យខាងច្បាប់អ្នកដោះស្រាយ សូមអ្នកដែលមិនដឹងរឿងកុំវិនិច្ឆ័យ ហើយប្រើពាក្យអសុរស តាមដែលសារព័ត៌មានចេះតែចុះ សូមបើកបរដោយប្រុងប្រយ័ត្ន ជាពិសេសអ្នកបើកបរឲ្យគេមួយចំនួន ព្រោះខ្ញុំឃើញច្រើនមកហើយ ពួកគាត់មិនសូវជាគោរពប៉ុន្មានទេ"។ គួរបញ្ជាក់ផងដែរថា ប្អូនប្រុសរបស់កញ្ញា ជីជី បានជួបគ្រោះថ្នាក់ចរាចរណ៍កាលពី យប់មិញ ខណៈពេលបើកឡាន បត់ចូលផ្ទះ តែត្រូវរថយន្តកូរ៉េដឹកទំនិញបើកលឿន ចាប់ហ្វ្រាំងមិនទាន់ជ្រុលទៅបុកពេញទំហឹងចំទ្វារមុខចំហៀង ខាងស្តាំបណ្តាលឲ្យខូចខាតទាំង២គ្រឿង។ ក្នុងហេតុការណ៍នេះ គេក៏បានឃើញកញ្ញា ជីជី និងបងស្រី បានទៅពិនិត្យមើលផ្ទាល់ នូវកន្លែងកើតហេតុទាំងកណ្តាលយប់ផងដែរ៕
ប្រភព៖ khmerload
Share on Google Plus

About Unknown

loading...
    Blogger Comment
    Facebook Comment

0 comments:

Post a Comment