ដោយសារឥទ្ធិពលស្រា ធ្វើឲ្យឪពុកទ្រាំលែងបាន កាប់កូនបង្កើតនឹងពូថៅ បែកក្បាលលៀនភ្នែក

loading...
(ពោធិ៍សាត់)​៖ អំពើហិង្សាក្នុងគ្រួសារបានកើតឡើង ដោយសារកូនផឹកស្រាស្រវឹងរាល់ថ្ងៃ ហើយគម្រាមសម្លាប់ឪពុកម្តាយ ធ្វើឲ្យឪពុកទ្រាំលែងបាន ក៏យកពូថៅកាប់កូនបង្កើតចំ កណ្តាលក្បាល និងវាយចំចញ្ចើម បណ្តាលបែកក្បាលលៀនភ្នែករងរបួសធ្ងន់ ពេលបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យដាច់ខ្យល់ស្លាប់។
ហេតុការណ៍​នេះកើតឡើង នៅវេលា ម៉ោង០៦៖៤៥នាទីល្ងាចថ្ងៃទី​២១ ខែតុលា ឆ្នាំ២០១៦ នៅចំណុចផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិបាកាន ឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់​។​
លោក យ៉ែម យឿន អធិការរងនគរបាលស្រុកបាកាន បានប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងថា ជនរងគ្រោះដែលឪពុកបង្កើតកាប់នឹងពូថៅ បែកក្បាល និងលៀនភ្នែកស្លាប់នោះ មានឈ្មោះ សាន ឌី អាយុ ២៧ឆ្នាំ មានឪពុកឈ្មោះ កៅ សាន ភេទប្រុស អាយុ ៤៩ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ។​
លោកអធិការរងបន្តថា មុនពេលកើត ហេតុ ជនរងគ្រោះជាកូនបានផឹកស្រាស្រវឹងជោគ ដោយបាត់បង់ស្មារតីដូចសព្វមួយដង ហើយជារឿយៗ​ជនរងគ្រោះ តែងតែដៀលប្រមាថចង់សម្លាប់ឪពុកម្តាយ ពេលនោះធ្វើឲ្យឪពុកទ្រាំលែងបាន ក៏យកពូថៅកាប់កូនបង្កើតចំកណ្តាលក្បាល និងវាយចំចញ្ចើម បណ្តាលឲ្យបែកក្បាលលៀនភ្នែកឆ្វេងចេញមកក្រៅរងរបួសធ្ងន់ ពេលបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកពោធិ៍សាត់ដាច់ខ្យល់ស្លាប់តែម្តង។​
ក្រោយពេលកើតហេតុជនសង្ស័យជាឪពុក បានរត់គេចខ្លួនបាត់ស្រមោល ហើយសាកសពជនរងគ្រោះជាកូនត្រូវបានរថយន្តសង្គ្រោះរបស់​មន្ទីរពេទ្យបង្អែកពោធិ៍សាត់ ដឹកត្រឡប់មកលំនៅដ្ឋានវិញ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕ប្រភព ៖ Freshnews
Share on Google Plus

About Unknown

loading...
    Blogger Comment
    Facebook Comment

0 comments:

Post a Comment