ក្មេងប្រុសកំសត់មាន.ក បត់ទៅក្រោយ១៨០ដឺក្រេ ពេលនេះត្រឡប់មកធម្មតា ដូចគេឯងវិញ

loading...
ឥណ្ឌា៖ ក្មេងប្រុសជនជាតិឥណ្ឌា អាយុ ១៣ឆ្នាំម្នាក់ បានរស់នៅក្នុងស្ថានភាពដ៏កម្រមួយ ដែលធ្វើឲ្យគេត្រូវរស់នៅជាមួយនឹងក្បាលដែលបត់ទៅក្រោយខ្នង ១៨០ដឺក្រេ។
ក្មេងបុរសកំសត់ ឈ្មោះ Mahendra Ahirwar រូបនេះបានកើតជំងឺដ៏កម្រម្យ៉ាង ដែលធ្វើឲ្យកបត់សំយុងចុះក្រោមជាប់ដងខ្លួនអស់រយៈពេលជាច្រើនឆ្នាំ តែត្រូវបានក្រុមវេជ្ជបណ្ឌិតឥណ្ឌាវះកាត់ដោយជោគជ័យកាលពីប៉ុន្មានថ្ងៃនេះ។
សាច់ដុំ ក របស់ Mahendra មានសភាពខ្សោយ ធ្វើឲ្យក្បាលរបស់គេមិនអាចនៅត្រង់ដូចមនុស្សធម្មតាបាន ដែលវាតម្រូវក្មេងប្រុសរូបនេះត្រូវការជំនួយពីគេជានិច្ច ដើម្បីធ្វើការងារប្រចាំថ្ងៃ។
មហាជនជុំវិញពិភពលោកមានភាពភ្ញាក់ផ្អើលចំពោះស្ថានភាពរបស់ Mahendra ជាខ្លាំងសម្រាប់ជីវិតរស់នៅរបស់គេ។ រឿងរ៉ាវទាំងនេះ ក៏បានធ្វើឲ្យអ្នកស្រី Julie Jones មកពីទីក្រុង Liverpool ប្រទេសអង់គ្លេស ផ្ដួចផ្ដើមគំនិតរៃអង្គាសប្រាក់គ្នាបានប្រមាណ ១២,០០០ផោន (ជិត១៥,០០០ដុល្លារ) ដើម្បីដំណើរការ ការវះកាត់ ហើយការវះកាត់ក៏ទទួលបានជោគជ័យផងដែរ។
ប្រភពព័ត៌មានបានឲ្យដឹងថា លោក Mukesh ដែលជាឪពុករបស់ក្មេងប្រុសកំសត់មួយនេះ បាននិយាយថា “វាដូចជាអព្ភូតហេតុអីចឹង! កូនប្រុសលោកមើលទៅអស្ចារ្យណាស់ ក របស់គេត្រង់វិញ ហើយជីវិតរបស់គេមានភាពខុសប្លែកពីមុន។លោកបន្តថា កាលពីមុន នៅពេលដែល ក របស់កូនប្រុសលោកបត់ទៅក្រោយ គេខ្មាសអៀនមិនហ៊ាននិយាយនោះទេ ប៉ុន្តែនៅពេលនេះគេមានអារម្មណ៍ដូចជាមនុស្សធម្មតា ហើយយើងអាចមើលឃើញថា គេមានទំនុកចិត្តលើខ្លួនឯង។
ចំណែកលោកស្រី Sumitra ដែលជាម្ដាយ វ័យ៣៦ឆ្នាំ បាននិយាយនៅមុនពេលវះកាត់ថា វាជារឿងប្រសើរ បើកូនគាត់ស្លាប់ក្នុងករណីការវះកាត់បរាជ័យ។ លោកស្រី មិនចង់ឃើញកូនរស់នៅទាំងវេទនាទៀតឡើយ។
ជាសំណាងល្អ លទ្ធផលនៃការវះកាត់បានទទួលជោគជ័យ ដែលវាធ្វើឲ្យជីវិតរបស់ក្មេងប្រុសកំសត់ Mahendra ប្រែក្លាយជាស្រស់បំព្រង។ មិនតែបុណ្ណោះ រឿងរ៉ាវរបស់ Mahendra ក៏ត្រូវបានយកទៅចាក់ផ្សាយនៅលើទូរទស្សន៍ ជាភាពយន្តឯកសារទៀតផង៕
 

ប្រភព៖ khmerload

Share on Google Plus

About Unknown

loading...
    Blogger Comment
    Facebook Comment

0 comments:

Post a Comment