ករណីគ្រោះថ្នាក់ចរាចរណ៌ខាងលើនេះ បង្កឡើងដោយ រថយន្តម៉ាក NAVARA ពណ៌ ប្រផេះ ពាក់ស្លាកលេខ 2AF-9482PP បើកបរពីខាងកើតមកលិចលើផ្លវលេខ២១៧ ដោយ ឈ្មោះ សឿន សុីម៉ា អាយុ៣១ឆ្នាំមុខរបរលក់ដូរ ស្នាក់នៅផ្ទះលេខ៣៨៦ ផ្លវលំ ភូមិអូបែកក្អមសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។សមត្ថកិច្ចមូលដ្ឋាន បានប្រាប់ឲ្យដឹងថាមុនកើតហេតុ គេបានឃើញរថយន្តមួយ គ្រឿងម៉ាក Navara ដែលបើកដោយបុរសម្នាក់ តាមបណ្តោយផ្លូវលេខ២១៧ លុះបើកមកដល់ចំណុចកើតហេតុ ខាងលើអ្នកបើករបរថយន្តបាន បើកបុករ៉ឺម៉កម៉ូតូលក់បន្លែ ពីក្រោយ បណ្តាលអោយអ្នករួមដំណើរម្នាក់ហោះផ្លោងធ្លាក់ មកដីក៏ត្រូវរថយន្តកិនបណ្តាលឲ្យស្លាប់ នៅនឹងកន្លែងតែម្តង។ស្ត្រីដែលស្លាប់អាយុ៥៣ឆ្នាំមុខរបរលក់បនែ្ល ស្នាក់នៅភូមិកោះថ្មីស្រុកកោះធំ ខេត្តកណ្តាល ហើយក្រោយកើតហេតុសមត្ថកិច្ច បានប្រគល់សពទៅឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យ នៅស្រុកកំណើតតាមប្រពៃណី។ ចំណែកអ្នកបើកបរ នឹងរថយន្តបាន ប្រគល់ទៅឲ្យការិល័យចរាចរណ៏ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចាត់ការតាមផ្លូវច្បាប់៕
loading...

0 comments:
Post a Comment