ប្រាប់គេឯងថា ទៅមុជទឹកសិន បាត់រហូត

loading...
ខេត្តសៀមរាប​ ៖​ បុរស​ម្នាក់​​ចុះ​មុជទឹកនៅ​ក្រោមផ្ទះ​បណ្ដែត​ ដែល​ចងខ្សែ​នៅ​តាម​មាត់ទន្លេ​​ដោយ​គាត់​ស្រវឹងស្រាផង​ ​បណ្ដាល​ឱ្យលង់​ស្លាប់ បង្ក​ឱ្យ​មានការ​ភ្ញាក់​ផ្អើល​​ពេញ​អ្នក​នៅ​តាម​ដង​ទន្លេ​  ​កើតឡើង​កាលពី​រសៀល​ថ្ងៃ​ទី​៣០​ កញ្ញា ​២០១៦ ស្ថិត​នៅ​ភូមិ​មាត់​ខ្លា ឃុំ​អន្លង់​សំណរ ស្រុក​ជីក្រែង ខេត្តសៀមរាប​។
លោក​វរសេនីយ៍ត្រី សុខ សុទ្ធា​វុ​ធ អធិការ​នគរបាល​ស្រុក​ជីក្រែង​បានឱ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី​០១ ​តុលា នេះ​ថា បន្ទាប់​ពី​មាន​ពលរដ្ឋ​ពល​រាយការណ៍​មក​ថា មាន​បុរស​ម្នាក់​បាន​លង់ទឹក​​ស្លាប់ ទើប​លោក​បានឱ្យ​កម្លាំង​ជំនាញ ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ​ភ្លាម​ៗ ក៏​ឃើញរួចស្រង់​ឡើង​មក​លើគោក ដើម្បី​ធ្វើការ​ត្រួតពិនិត្យ​ទៅ​លើ​ដងខ្លួន​។
​លោក​​​បន្ត​ថា ជន​រង​គ្រោះ​ឈ្មោះធឹង ធី ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ រស់នៅ​ភូមិ​មាត់​ខ្លា ឃុំ​អន្លង់​សំណរ ស្រុក​ជីក្រែង ខេត្តសៀមរាប ។ ​ក្រោយ​ពី​បាន​ធ្វើ​កោសល្យ​វិ​ច័យ​​​លើ​សាក​សពរួច កម្លាំង​ជំនាញ​​សន្និដ្ឋាន​ថា ជន​រង​គ្រោះ​ពិតជា​ស្លាប់ដោយសារ​លង់ទឹក​​​ពិតប្រាកដ​មែន មិនមែន​ជា​ករណី​អ្វី​ផ្សេងនោះ​ទេ​។
បើ​តាម​ការ​រៀបរាប់​ពី​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​ប្រាប់​សមត្ថកិច្ច​នគរបាល​យើង​ថា ​ជនរងគ្រោះ​ផឹកស្រាជាមួយ​មិត្ត​ភក្តិ​តាំងពីរសៀលមកម្ល៉េះ ហើយប្រាប់ថា ​ទៅ​មុជទឹក​ ដោយ​​​មុជ​ទៅ​ក្នុង​ទឹក​យ៉ាង​យូរ ពេល​នោះទើប​ក្រុម​គ្រួសារ ហៅ​អ្នក​ជិតខាង​ឱ្យមក​ជួយ​មុជរាវរក ​ពេល​នោះជន​រង​គ្រោះ​បាន​ស្លាប់​នៅ​ក្នុង​ទឹក​បាត់​ទៅ​ហើយ ​។

ប្រភព៖​ កោះសន្តិភាព
Share on Google Plus

About Unknown

loading...
    Blogger Comment
    Facebook Comment

0 comments:

Post a Comment