នៅក្នុងសេចក្តីប្រកាសរបស់ក្រុមហ៊ុន បញ្ជាក់ថា LG កំពុងរៀបចំបញ្ចូលខ្លួនទៅក្នុងវិស័យឧស្សាហកម្មដែលអាចជួយដល់ការអភិវឌ្ឍផលិតផលផ្សេងរបស់ខ្លួនថែមទៀតដូចជា ទូទឹកកក ម៉ាស៊ីនបោកខោអាវ ម៉ាស៊ីនត្រជាក់ជាដើម ។ ការរៀបចំផែនការអនាគត់តាមរយៈការបន្ថែមការវិនិយោគលើគម្រោងផ្ទះវៃឆ្លាតមនុស្សយន្ត និងសម្ភារ សំខាន់ៗផ្សេងទៀត ព្រមទាំងពង្រឹងសមត្ថភាពពាណិជ្ជកម្មផ្នែកប្រដាប់ប្រដារប្រើប្រាស់ក្នុងផ្ទះ ។ នេះបើយោងតាមសម្តីរបស់លោក Jo Seung-jin ដែលជាប្រធានផ្នែកអាជីវកម្មក្រុមហ៊ុន LG ។
ការពន្លឿនលើបច្ចេកវិទ្យាដូចជា ទំនាក់ទំនងដោយឥតប្រើខ្សែ គ្រឿងសិប្បនិម្មិតឆ្លាតវៃ គឺជាបច្ចេកវិទ្យាម៉ាស៊ីនដ៏ស្មុគស្មាញ ហើយម៉ាស៊ីនដែលអាចឲ្យយើងជជែកគ្នាតាមរយៈអុីនធើរណេត និងដំណើរការនោះរឹតតែជាភារៈដ៏ស៊ាំញ៉ាំថែមទៀត ។
នៅពេលនេះមានប្រទេសជាច្រើនក្នុងពិភពលោកបានវិនិយោគយ៉ាងច្រើនលើបច្ចេកវិទ្យាមនុស្សយន្ត ដើម្បីផ្តល់ភាពងាយស្រួលដល់មនុស្ស ដូចជាមនុស្សយន្តដែលចេះធ្វើម្ហូបជាដើម លើសពីនេះក៏កាត់បន្ថយគ្រោះថ្នាក់នានាដល់មនុស្សផងដែរ ។
ក្រុមហ៊ុន LG នៅមិនទាន់បង្ហាញពីគម្រោងជាក់លាក់លើផែនការវិនិយោគមនុស្សយន្ដថា នឹងដាក់បង្ហាញឲ្យឃើញពេលណានោះទេ តែក្រុមហ៊ុនគ្រាន់តែបង្ហើបថា ខ្លួនមានជម្រើសច្រើនក្នុងវិនិយោគដូចជា បច្ចេកវិទ្យាបំពាក់ក្នុងរថយន្តសម្រាប់ឲ្យរថយន្តបើកបរដោយខ្លួនឯង និងឧបករណ៍វៃឆ្លាតមួយចំនួនទៀត ៕
loading...
0 comments:
Post a Comment