ភាព​យន្ត​ ឌុច លីដា ថត​ស្រាត​ត្រូវ​បាន​ក្រសួង​ស្នើ​កាត់​ចេញ

loading...
ភ្នំពេញ: តារា​សម្តែង​រាង​តូច​ច្រឡឹង​រក្សា​សម្បុរស្បែក​ដើម​កំណើត​ពណ៌​ស្រអែម នាង ឌុច លីដា ដែល​ធ្លាប់​ធ្វើឲ្យ​ព្រឹត្តិ​ការណ៍​សិល្បៈ​ភាព​យន្ត​ខ្មែរ​ផ្ទុះ​ភ្ញាក់​ផ្អើល​ ក្នុងរឿង «ស្បែក​គង់» ពីឈុត​ថត​អាក្រាត​ ក៏ស្ទួយ​បាន​ប្រជា​ប្រិយ​ភាព​ស្ទុះ​ឡើង​ដាច់​តារា​រួម​ជំនាន់​ ពេល​នេះ​នាង​ក៏ចិត្ត​សឿង​លើស​ពីក្បាច់​គុន​សម្តែង​ ក្នុង​រឿង ស្បែកគង់ ​ដែល​ធ្វើឲ្យ​កក្រើក​ដល់​ក្រសួង​វប្បធម៌​ប្រកាស​ហាម​ក្មេង​ក្រោម ១៥ ទស្សនា​ខណៈ​ផលិត​កម្ម​ក៏​ទទួល​ស្គាល់​ការ​ពិតនេះ​។
«នារីវេទមន្ត​» ជា​ភាព​យន្តដុំ​ថ្មី ផលិត​ដោយ​ផលិត​កម្ម​រ៉ុក ដែលត្រៀម​នឹង​ចាក់​បញ្ចាំង​នៅ​ដើម​ខែ​តុលា ខាង​មុខ​នេះ គ្រប់​រោង​កុន​នៅ​ប្រទេស​កម្ពុជា ក្រោម​វត្តមាន​សម្តែង​ដោយ​ កញ្ញា ឌុច លីដា និង​ តារា​ក្បាច់​គុន​ល្បុក្កតោ​រូប​សង្ហា​លោក តារា​។ ខណៈ​យុវវ័យ​ យុវតី​ខ្មែរ​ទន្ទឹង​រង់ចាំ​ទស្សនា​យ៉ាង​អន្ទះសា ក៏ផ្ទុះ​ឡើង​នូវ​ដំណឹង​ភ្ញាក់​ផ្អើល​ថា ភាពយន្ត​ខ្មែរ​បែប​មន្ត​អាគម​មួយ​នេះ​ ក៏ត្រូវ​បាន ក្រសួង​វប្បធម៌​ និង​វិចិត្រសិល្បៈ​ធ្វើ​ការរារាំង​ ដោយ​សារតែ​ឈុត​សម្តែង​​តួឯក​ស្រី​ជ្រុល​លើស​ពីដែន​សិល្បៈ​ខ្មែរ។​
ប៉ុន្តែ​យ៉ាង​ណា​ អ្នក​ចាត់​ការ​ទូទៅ​របស់​ផលិតកម្ម​រ៉ុក បាន​អះអាង​ថា៖ «ភាព​យន្ត​រឿង «នារី​វេទមន្ត» នៅតែ​ដំណើរ​ការ​ចាក់​បញ្ចាំង​ទៅតាម​ការ​គ្រោង​ទុក នៅ​គ្រប់​រោង​កុន​ប្រទេស​កម្ពុជា​ដដែល​។ តែ​យើង​ក៏​គោរព​តាម​​លក្ខខណ្ឌ​ក្រសួង​ដែរ»។
លោក លី ម៉េង ឲ្យ​ដឹងបន្ត​ថា៖ «​រឿងនេះ​ក្រៅពី​មាន​វេទមន្ត​បែប​អភិ​នីហារ ស្នេហា និង​ឈុត​អាក្រាត​កាយ​របស់​តួឯក​ស្រី​កញ្ញា ឌុ​ច លីដា តែ​មិន​មែន​ថត​ចំពីមុខ​ទេ ថត​តែ​ពីក្រោយ​ ហើយ​ក៏​ឈុត​គេ​រំលោភ​​ខុសពី​ការថត​រឿង​កន្លង​មកមែន តែ​ឈុតនោះ​ក៏ថត​តែ​ត្រឹម​កឡើង​ដែរមិន​មែនថត​ទាំង​អស់​នោះ​ទេ»។
ប៉ុន្តែ​យ៉ាង​ណា​អ្នក​ចាត់​ការ​ទូទៅ​នៅ​ផលិតកម្ម​រ៉ុក ក៏​ទទួល​ស្គាល់​ផងដែរ​ថា ភាពយន្ត​ថ្មី​របស់​ផលិត​កម្ម​លោក​ ត្រូវ​បាន​ក្រសួង​ហាម​ឃាត់ ដោយ​បញ្ជាក់​ថា៖ «ក្រសួង​វប្បធម៌​​ហាម​នោះ មិន​មែន​ហាម​ចាក់​​បញ្ចាំង​ទេ គឺ​ក្រសួង​សុំឲ្យ​យើង​កាត់​ឈុត​សម្តែង​បែប​អាក្រាត​កាយ និង​ឈុត​រំលោភ​ចេញ»។
ក៏មាន​ការ​លើក​ឡើង​ដែរ​ថា​ក្នុង​រឿង «នារី​វេទមន្ត» កញ្ញា ឌុ​ច លី​ដា ទទួល​បាន​តម្លៃ​ខ្លួន​ខ្ពស់​ហួស​ពីការ​ស្មាន ព្រោះ​នាង​​ហ៊ាន​ថត​ឈុត​ស្រាត​គ្មាន​សម្លៀក​បំពាក់ និង​ឈុត​រំលោភ​តាម​ការចង់​បាន​ពី​អ្នក​ដឹក​នាំ​រឿង​ចង់​បាន។ បញ្ជាក់​ពី​ចំណុច​នេះ​ លោក លី ម៉េង ប្រាប់​ថា​៖ «តម្លៃ​វាត្រូវ​តែ​ខ្ពស់​ជាងការ​សម្តែង​ធម្មតា​ហើយ បើ​មិនបាន​ខ្ពស់​ក៏​គេមិន​សម្តែង​ដែរ​។ តែបើ​ឲ្យ​ខ្ពស់​ដូច​ហូលី​វូដ​នោះ​វាគ្មាន​ទេ»។
ជុំវិញ​ការផ្ទុះ​រឿង ដោយ​សារ​ ឌុច លីដា ហ៊ាន​ធ្វើ​ចិត្ត​សឿង​ជម្រុះ​ខោអាវ​ថត​ឈុត​អាក្រាត​ឲ្យកាន់​តែល្បី​នោះ ភ្នំពេញ​ ប៉ុស្តិ៍​ មិន​អាច​សុំ​ការ​បកស្រាយ​ពីនាង​បាន​ទេ ខណៈ​ម្សិលមិញ​ ទូរស័ព្ទ​របស់នាង​ត្រូវ​បានប្អូន​លើក​​ហើយ​ប្រាប់​វិញ​ថា៖ «បង​ស្រីខ្ញុំ​គាត់​កំពុង​រវល់ថត»៕
ឈុត​ដក​ស្រង់​ចេញពី​ភាព​យន្ត​រឿង នារីវេទមន្ត​។ Youtube

Share on Google Plus

About Unknown

loading...
    Blogger Comment
    Facebook Comment

0 comments:

Post a Comment