កំពង់ឆ្នាំង: ក្នុងឥរិយាបថ មនុស្សចាស់ខ្សោះថាមពលទាំងទឹកមុខក្រៀមស្រពោន លេចចេញនូវស្បែកមុខជ្រីវជ្រួញ អង្គុយម្នាក់ឯងម៉ង់ៗក្នុងខ្ទមកម្សត់ គ្មានអ្វីក្រៅពីឆ្នាំងចាស់ សម្បកកេសមី លោកតាទុរគត ឈ្មោះ មឿន ហៅតា ទិត្យ អាយុ ៨០ ឆ្នាំ លើកដៃសំពះ ទាំងភាពក្តុកក្តួលថា វ័យនេះគ្មានសង្ឃឹមអ្វីនឹងប្រសើរទេ តែក្រពះក៏នៅតែទាមទារថា ធ្វើយ៉ាងណានឹងបានអាហារស៊ីឲ្យបានឆ្អែតម្តងមុននឹងដង្ហើមអវសាន នោះក៏បិទភ្នែកជិតដែរ។
អ្នកភូមិព្រៃក្រោល ឃុំព្រៃមូល ស្រុករលាប្អៀរ ទឹកដីខេត្តកំពង់ឆ្នាំង ដែលជាទីភូមិលោកតាកម្សត់នេះរស់នៅ ក៏នាំគ្នាពោលថា៖ «តាទិត្យកម្សត់ណាស់ ព្រះជន្មប៉ុណ្ណឹងហើយ ៨០ ឆ្នាំ ទាំងរដូវនេះជារដូវបុណ្យទាន ខែភ្ជុំ តែលោកមិនមានបច្ច័យធ្វើចង្ហាន់ទៅសន្សំបុណ្យកុសលនោះទេ ព្រោះថាគាត់រស់នៅម្នាក់ឯង»។
ការបន្ទរពីអ្នកភូមិពោលបន្តថា៖ «គ្មានអ្វីទេ បើវ័យនេះគ្មានកូនគ្មានចៅមួយគ្រាប់នោះមានតែលើកដៃសំពះរញីរញ័រ ទាំងទឹកភ្នែក សូមដល់សប្បុរសជនចិត្តបុណ្យទេ។ លោកតាគាត់តែងពោលប្រាប់អ្នកជិតខាង ថាចង់បានអាហារបរិភោគឆ្អែតមួយពេលមុនពេលចែកឋាន ហើយអាចធ្វើដំណើរបានលោកតាក៏ចង់ទៅវត្តដែរ»។
មើលឃើញពីភាពឯការបស់លោកតាទិត្យ ទាំងវ័យ ៨០ ឆ្នាំ គ្មានសាច់ញាតិសូម្បីម្នាក់នៅមើលថែ ទាំងជីវភាពក៏ខ្សត់សូម្បីអាហារហូបឲ្យឆ្អែតពេញពោះមួយពេលក៏គ្មាននោះ អ្នកប្រើប្រាស់បណ្ដាញហ្វេសប៊ុក ស្រ្តីចិត្តធម៌ កញ្ញា វង្ស វណ្ឌឌី ក៏បានធ្វើការអំពាវនាវដល់សប្បុរសជនសូមមេត្តាផ្ដល់ក្ដីអាណិតអាសូរដល់លោកតា អាចជាថវិកាបន្តិចបន្តួចតាម សន្ដានចិត្ត ដើម្បីទិញសម្លៀកបំពាក់សមរម្យ និងស្បៀងអាហារឲ្យគាត់ហូបឆ្អែតដូចបំណងនាដង្ហើមចុងក្រោយ។
ស្រ្តីចិត្តធម៌បានបរិយាយឲ្យដឹងថា៖ «កាលលោកតានៅមានកម្លាំង លោកតាដើរស៊ីឈ្នួលរែកដី និងជម្រះស្មៅឲ្យគេ ដើម្បីដូរយកអង្ករ និងអំបិលមកដាំបាយដើម្បីបរិភោគ។ ប៉ុន្តែដោយសារតែប្រាក់កម្រៃ រកបានតិចតួចមិនអាចទិញម្ហូបមកបរិភោគជាមួយបាយបាន លោកតាតែងតែដាំបាយឲ្យទន់ជ្រាយ ហើយបង់អំបិលចូលរួចបានយកមកហូប»។
កញ្ញា វង្ស វណ្ណឌី បន្តថា៖ «សព្វថ្ងៃនេះលោកតាមិនអាចប្រកបមុខរបរអ្វីបានទៀតនោះទេ ព្រោះមានវ័យកាន់តែចាស់ជរាខ្លាំង រាល់ថ្ងៃបានអ្នកជិតខាងគេអាណិតអាសូរ គេជួយផ្ដល់អាហារបន្តិចបន្តួចជូនគាត់ ជួនកាលគេមិនបានជូន លោកតាផឹកទឹកឲ្យឆ្អែត ហើយគេងក៏មាន»។
កញ្ញាក៏អះអាងប្រាប់ ភ្នំពេញប៉ុស្តិ៍ ឲ្យដឹងថា៖ «នៅថ្ងៃអាទិត្យខាងមុខនេះ នាងនឹងនាំយកអំណោយសប្បុរសធម៌ ទៅបំពេញបំណងលោកតា ហើយដោយចំនឹងរដូវកាលនេះជារដូវកាលបុណ្យភ្ជុំបិណ្ឌក៏នឹងមានគម្រោងធ្វើបាយម្ហូបឲ្យលោកតា ហូបឆ្អែតហើយ ក៏នឹងនាំលោកតា យកចង្ហាន់ទៅវត្តព្រគេនព្រះសង្ឃផងដែរ»។
បន្ថែមលើសម្ដីអះអាងនេះ កញ្ញា វង្ស វណ្ណឌី ក៏បានបញ្ជាក់ឲ្យដឹងបន្ថែមទៀតថា៖ «លោកតា ពិតជាមិនមានសាច់ញាតិសូម្បីម្នាក់ រស់នៅជាមួយ។ គាត់រស់នៅម្នាក់ឯងបែបនេះ តាំងពីក្រោយស្រុកចប់សង្គ្រាម តែកាលពីគាត់នៅដើរបានធ្វើការកើត គាត់ក៏ដើរស៊ីឈ្នួលគេ រែកដី ធ្វើស្រែធ្វើចម្ការ ប៉ុន្តែប្រមាណជា ១០ ឆ្នាំ ចុងក្រោយ សភាពគាត់ក៏ទ្រុឌទ្រោមតាមវ័យ រហូតពេលនេះគាត់ធ្វើការក៏លែងកើត ដើរក៏មិនបានឆ្ងាយ នៅវិលទៅវិលមកតែក្នុងខ្ទម»។
កញ្ញាបញ្ជាក់ថា៖ «រាល់ថ្ងៃគាត់រស់បានហូបក៏ដោយសារតែអ្នកភូមិគេជូនបានព្រឹកខ្វះល្ងាច តែប៉ុណ្ណឹងទេ។ ចំណែកគាត់នោះគឺអស់រលីងហើយពលកម្មក្នុងខ្លួន»។
នៅឆ្នាំ ២០១៥ សមាគមមនុស្សចាស់ដែលមានរចនាសម្ព័ន្ធត្រឹមត្រូវនៅកម្ពុជាមានចំនួនជាង ៣៦០ សមាគម។ នេះបើតាមរបាយការណ៍ពីនាយកដ្ឋានសុខុមាលភាពមនុស្សចាស់នៃក្រសួងសង្គមកិច្ច។ តួលេខពីអង្គការមនុស្សចាស់កម្ពុជា ត្រឹមខែធ្នូ ឆ្នាំ ២០១៤ មនុស្សចាស់នៅកម្ពុជា មានចំនួនជាង ១ លាននាក់ ឬប្រមាណ ៩ ភាគរយ នៃចំនួនប្រជាជនសរុប ហើយពួកគាត់កំពុងត្រូវការយកចិត្តទុកដាក់ ពីគ្រប់មជ្ឈដ្ឋាន៕

តា ទិត្យ អាយុ ៨០ ឆ្នាំ រស់នៅម្នាក់ឯងខ្វះហូបចុក។ ហ្វេសប៊ុក
ប្រភព៖ ភ្នំពេញប៉ុស្ត៏
loading...
0 comments:
Post a Comment