តិចនិច ៥យ៉ាងជួយឱ្យភរិយា ចង់រួមភេទច្រើនដងក្នុងពេល មួយយប់

loading...
បន្ទាប់ពីអ្នកទាំងពីរ​បានរៀបការ​ជាមួយគ្នា​អស់​រយៈពេល​ជាច្រើន​ឆ្នាំមក​ហើយ តែការ​រួមភេទវិញ​គ្មាន​សម្រើប​ដូចកាល​ពីមុនឡើយ។ នេះហើយ​ជាហេតុ​ផល​ដែល​អ្នក​ត្រូវ​បង្កើត​​តិច​និច​​សិចស៊ី​មួយ​ចំនួន ដើម្បីឱ្យ​ជីវិតគូ​ស្វាមីភរិយា​កាន់តែ​ខ្លាំងក្លា​ និង​ពុះកញ្ជ្រោល​ឡើងវិញ។

មានអារម្មណ៍​សិចស៊ី៖ប្រសិនបើអ្នក​ចង់ទាក់​ទាញ​ចំណាប់​អារម្មណ៍​ស្វាមី អ្នកត្រូវតែ​មាន​អារម្មណ៍​សិចស៊ី​ចំពោះ​ខ្លួនឯង។ អ្នកអាច​ទាក់ទាញ​អារម្មណ៍​ស្វាមី​តាមរយៈ​ក្រសែ​ភ្នែក​របស់អ្នក កាយវិការ​ដែល​អ្នក​ដើរ និង​តាម​រយៈការ​និយាយស្តី​របស់អ្នក។ ដូច្នេះ ប្រសិនបើ​អ្នក​អង្គុយ គួរអង្គុយ​គងទាក់ខ្លា​បែប​សិចស៊ី, អង្គុយ​ឱ្យ​ត្រង់​ខ្លួន, ឱន​ស្មាចុះ, បញ្ចេញ​ដើមទ្រូង​ដ៏សិចស៊ី…។

ស្លៀកពាក់​សិចស៊ី៖ដើម្បីឲ្យមាន​អារម្មណ៍ស្រើប​ស្រាល អ្នកត្រូវ​ស្លៀកពាក់​សិចស៊ី។ វាអាច​ជារឿង​មួយ​ពិបាក​សម្រាប់​អ្នក ប្រសិន​បើពេល​នេះ​អ្នកកំពុង​រស់នៅ​ជាមួយ​នឹងសាច់​ថ្លៃ ឬក្មេងៗ។ ប៉ុន្តែ​អ្នកនៅតែ​ពេល​វេលា​ដែល​​អាច​បញ្ចេញ​សាច់​ដ៏សខ្ចី​របស់អ្នក​បាន។ ពាក់ខោ​ខាប៊ូយ​ខើចខ្លី នោះវានឹង​ជួយ​ជម្រុញ​ដល់​អារម្មណ៍​ផ្លូវភេទ​ស្វាមី​របស់​អ្នក​បាន​ដែរ។

រៀន​លេង៖បង្កើន​សម្រើបផ្លូវភេទ​នៅក្នុង​បន្ទប់​គេង​ដោយ​ប្រើ​ប្រដាប់​លេង។ ប្រសិនបើ​អ្នក​ប្រើវាជា​លើកទី ១ ចាប់ផ្តើម​ជាមួយ​នឹង​របស់​លេងតូចៗ និងមិន​ធ្វើឱ្យ​​តក់ស្លុត​ខ្លាំងពេក ដូច​ជា​ប្រើ​ប្រដាប់​រំញ័រ ឬក៏លាប​ក្រែម​ជាមួយគ្នា។

មើលរឿង​សិចជាមួយគ្នា៖ប្រើចក្ខុ​ដើម្បីជម្រុញ​ដល់​សម្រើប។ វាមិន​ត្រឹមតែ​ជួយ​ឱ្យអ្នក​បាន​សម្រាក​ប៉ុណ្ណោះទេ តែថែម​ទាំង​ជួយ​អ្នកឱ្យ​មាន​អារម្មណ៍​ពុះកញ្ជ្រោល​ឡើងបាន​ឆាប់​រហ័ស​ទៀតផង។

សាកល្បង​ប្រើក្បាច់ថ្មី៖គួរផ្លាស់ប្តូរក្បាច់​ថ្មី កុំប្រើតែ​ក្បាច់​សិច​ចាស់ៗ។ សាក​ល្បង​ក្បាច់ថ្មី​មួយ ដូចជាក្បាច់​មឹក ឬប្រសិនបើ​អ្នកព្រួយ​បារម្ភ​ខ្លាចគ្រេច ថ្លោះត្រង់​កន្លែង​ណាមួយ អាច​សាកល្បង​ក្បាច់​នាគ។

អ្នកក៏អាចពិសោធន៍​មើលការ​រួមភេទនៅ​ខាង​ក្រៅផ្ទះវិញ​ម្តង​ ដើម្បីជួយ​បង្កើន​សម្រើប។ គ្រាន់តែ​សម្លឹង​មើល​ចំណុច​សំខាន់ និងទាក់​ទាញ​សម្រើប​ពីគ្នា។ សរុបមក ជីវិត​ផ្លូវភេទ​អាច​ជួយឱ្យ​អ្នក​ទាំង​ពីរ​មាន​សុភមង្គល និង​រីករាយ​ជាមួយគ្នា​បាន​យូរអង្វែង៕
Share on Google Plus

About Unknown

loading...
    Blogger Comment
    Facebook Comment

0 comments:

Post a Comment